ការបាត់បង់ឈាមដោយសារតែរបួស ការវះកាត់ ឬតម្រូវការផ្សេងៗ ត្រូវតែជំនួសមកវិញឲ្យបានលឿនបំផុតតាមតែអាចធ្វើបានក្រោយពីទទួលបានការព្យាបាលល្អហើយ។ ការប្រើប្រាស់ថ្នាំដើម្បីបង្កើនការផលិតគ្រាប់ឈាម គឺមានហើយប៉ុន្តែមានមធ្យោបាយច្រើនទៀតក្រៅពីនេះ តែអាចជួយបំពេញគ្រាប់ឈាមដែលបាត់បង់នោះបាន។
ការបាត់បង់គ្រាប់ឈាមមាន័យថា ជាតិដែកក្នុងឈាមចុះទាប ហើយបើសិនជាវានៅតែបន្តចុះទាបទៀត អ្នកប្រឈមកាន់តែខ្លាំងនឹងជំងឺកង្វះគ្រាប់ឈាមហើយ។ សំណាងដែរ មានមធ្យោបាយផ្តល់សុខភាពច្រើនណាស់ដែលអាចជួយបង្កើនចំនួនកោសិកាគ្រាប់ឈាមបាន ជាពិសេសការជ្រើសរើសអាហារទទួលទានត្រឹមត្រូវដូចខាងក្រោមនេះ៖
សាច់ ត្រី និងសាច់បក្សី
នៅពេលនិយាយដល់ការបង្កើនចំនួនជាតិដែកក្នុងខ្លួន មធ្យោបាយដ៏ល្អបំផុតនោះគឺបញ្ចូលសាច់បក្សី ត្រី និងសាច់ទៅក្នុងរបបអាហារ ព្រោះរាងកាយនឹងបឺតស្រូបជាតិដែកពីអាហារទាំងនេះបានល្អជាងប្រភពពីរុក្ខជាតិ។
ទឹកដូង
បើសិនជាកំពុងតែបរិច្ចាកឈាម មធ្យោបាយដ៏លឿនបំផុតដើម្បីជំនួសឈាមដែលបាត់បង់ គឺការញ៉ាំទឹកដូងតែម្តង។ ជាតិប៉ូតាស្យូមដែលមានក្នុងទឹកដូង អាចជំនួសឈាមដែលបាត់បង់បាន។
ញ៉ាំអាហារធ្វើពីទឹកដោះគោ
អាហារធ្វើពីទឹកដោះគោដូចជា ទឹកសណ្តែកសៀង ទឹកដោះគោ យ៉ាអួ និងស៊ុត គឺជាជម្រើសដ៏ល្អសម្រាប់អ្នកដែលបាត់បង់ឈាម ព្រោះវាផ្ទុកទៅដោយវីតាមីន B1 និង B12។ សម្រាប់អ្នកញ៉ាំអាហារបួសវិញ អ្នកនឹងត្រូវការបន្ថែមវីតាមីន C ទៅក្នុងរបបអាហារបើសិនជាអ្នកបញ្ចូលអាហារទឹកដោះគោនេះទៅក្នុងរបបអាហារប្រចាំថ្ងៃ។ ហេតុផលនោះគឺថា អាហារធ្វើពីទឹកដោះគោអាចទប់ស្កាត់ការបឺតស្រូបជាតិដែកពីប្រភពអាហាររុក្ខជាតិបាន។
បន្លែនិងផ្លែឈើ
បន្លែផ្លែឈើអាចផ្តល់ឲ្យរាងកាយនូវវីតាមីន B9 វីតាមីន C, B1, B6 និង B12 ព្រមទាំងវីតាមីន K ផងដែរ។ វីតាមីន C មាននាទីជួយឲ្យរាងកាយបឺតស្រូបជាតិដែកខណៈពេលដែលវីតាមីន B12 និង B9 មាននាទីក្នុងការបង្កើតកោសិកាគ្រាប់ឈាមក្រហម។ សម្រាប់វីតាមីន B1 និង B6 វិញ មាននាទីជួយឲ្យកោសិកាគ្រាប់ឈាមមានសុខភាពល្អ។
អាហារទាំងនេះគ្រាន់តែជាចំណុចចាប់ផ្តើមទេ ព្រោះថា មានប្រភពជីវជាតិច្រើនទៀតដែលអាចជួយអ្នកបំពេញបន្ថែមគ្រាប់ឈាមដែលបានបាត់បង់។ តាមរយៈការញ៉ាំអាហារទាំងនេះទៀងទាត់ វានឹងជួយបង្កើនចំនួនកោសិកាគ្រាប់ឈាមក្រហម និងការបឺតស្រូបជាតិដែកបានយ៉ាងល្អ៕