ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលលោកប៉ាគួរតែប្រយ័ត្នមុនពេលដែលចង់ផលិតកូន។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលអ្នកចង់ផលិតកូន លោកឪពុកគួរតែពិសារផ្លែឈើឲ្យបានច្រើន ព្រោះផ្លែឈើអាចជួយអ្នកឲ្យមានសុខភាពល្អ ដោយអាចជួយបង្កើនស្ពែម៉ាតូសូអ៊ីតរបស់អ្នក។ ដូចនេះ អ្នកអាចបរិភោគផ្លែឪឡឹក ទំពាំងបាយជូរ ព្រមទាំងប៉េងប៉ោះឲ្យបានច្រើន ព្រោះអាចព្យាបាលអាការៈពិបាកមានកូនរបស់អ្នកបាន។
- ប៉ាៗ អាចញ៉ាំបន្លែច្រើនបាន ព្រោះបន្លែមួយចំនួនមានវីតាមីនសេ ដែលអាចធ្វើឲ្យស្ពែម៉ាតូសូអ៊ីតរស់រវើកខ្លាំង។ ដូចនេះ អ្នកអាចបរិភោគបន្លែ ដើម្បីទទួលបានកូនដែលអ្នកចង់បាន ហើយមានសុខភាពល្អ។
- ថ្វីត្បិតតែកាហ្វេអាចបំបាត់អាការៈហត់នឿយ ហើយធ្វើឲ្យអ្នកមិនងងុយគេង ក៏លោកប៉ាមិនគួរញ៉ាំច្រើនដែរ ពេលដែលចង់បានកូន ព្រោះសារធាតុកាហ្វេអ៊ីនមិនល្អចំពោះសុខភាពកូននោះទេ។ ដូចនេះ បើអ្នកសម្រេចចិត្តចង់បានកូន អ្នកគួរតែជ្រើសរើសរបបអាហារដែលត្រូវ៕