ការបន្ថែមបន្លែទាំងនេះទៅក្នុងរបបអាហាររបស់អ្នក នោះអ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ជាពិសេសប្រឆាំងនឹងភាពចាស់ បង្កើនបរិមាណខូឡាជែន(Collagen) នៅក្នុងខ្លួន។
ខូឡាជែន(Collagen) គឺជាប្រូតេអ៊ីនដ៏សំខាន់បំផុតដែលមានឥទ្ធិពលទៅលើស្បែក សន្លាក់ និងសក់។ ខូឡាជែន នៅក្នុងខ្លួននឹងថយចុះបន្តិចម្តងៗតាមពេលវេលា។ ជាពិសេស នៅអាយុ 40 ឆ្នាំ បរិមាណខូឡាជែន ក្នុងរាងកាយស្ត្រីនឹងថយចុះយ៉ាងឆាប់រហ័ស។ បន្ថែមពីលើអាយុ ភាពតានតឹង ជំងឺ និងរបបអាហារមិនល្អក៏កាត់បន្ថយខូឡាជែននៅក្នុងរាងកាយផងដែរ។
ខូឡាជែន គឺជាមូលដ្ឋានគ្រឹះសម្រាប់ស្បែកភ្លឺរលោង ពោះវៀនមានសុខភាពល្អ ឆ្អឹង និងសន្លាក់រឹងមាំ ដូច្នេះការរក្សាបរិមាណខូឡាជែនក្នុងរាងកាយឱ្យមានស្ថេរភាពគឺចាំបាច់ណាស់។
ការទទួលទានបន្លែបៃតងច្រើនមិនត្រឹមតែល្អសម្រាប់ប្រព័ន្ធរំលាយអាហារ ជួយការពារជំងឺប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្ថយការបំបែកនៃខូឡាជែនផងដែរ។ បន្លែភាគច្រើនមានផ្ទុកសារធាតុ chlorophyll ដែលអាចបង្កើនកម្រិត procollagen peptidase ។ ក្រៅពីនេះ សារធាតុនេះក៏ជួយការពារស្បែកពីកាំរស្មី UV និងរ៉ាឌីកាល់សេរី ដែលជាកត្តាពន្លឿនដំណើរការនៃភាពចាស់។
ខាងក្រោមនេះជាបន្លែសុខភាពចំនួន ៦ ដែលជួយជំរុញដល់ការផលិតខូឡាជែនក្នុងរាងកាយ ដែលអ្នកគួរបន្ថែមទៅក្នុងអាហារប្រចាំថ្ងៃ។
ប្រូខូលី
ប្រូខូលី ជាអាហារងាយស្រួលរក តម្លៃមិនខ្ពស់ពេក ហើយអាចកែច្នៃជាមុខម្ហូបដ៏ទាក់ទាញជាច្រើន។ ផ្កាខាត់ណាសម្បូរទៅដោយជាតិខូឡាជែន។ ការទទួលទានផ្កាខាត់ណាខៀវប្រហែល ៣០០ ក្រាម មិនថាឆ្អិន ឬឆៅ អាចផ្តល់វីតាមីន C គ្រប់គ្រាន់ពេញមួយថ្ងៃ ដែលផ្តល់អត្ថប្រយោជន៍ដល់ការបង្កើតឡើងវិញនូវកូឡាជែននៅក្នុងរាងកាយ។
បន្ថែមពីលើវីតាមីន C ផ្កាខាត់ណាខៀវក៏មានផ្ទុកនូវវីតាមីន K ជាច្រើន និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនប្រភេទ ជាតិសរសៃ ហ្វ្លីតេន កាល់ស្យូម… មានមុខងារប្រឆាំងនឹងការរលាក ប្រឆាំងភាពចាស់ ស្បែករលោង។
ខាត់ណា
ខាត់ណាសម្បូរទៅដោយវីតាមីន C ស័ង្កសី និងទង់ដែង។ សារធាតុទាំងអស់នេះជួយបង្កើនខូឡាជែននៅក្នុងខ្លួន។ ខាត់ណាឆៅមួយចានមានស្ទើរតែ 1,5 ដងនៃតម្លៃវីតាមីន C ដែលបានណែនាំប្រចាំថ្ងៃ។ សារធាតុ ក្លរ៉ូហ្វីល (chlorophyll) ក្នុងខាត់ណាក៏ជួយបង្កើនសារធាតុកូឡាជែនក្នុងខ្លួនផងដែរ។
ប៉េងប៉ោះ
ប៉េងប៉ោះមានផ្ទុកសារធាតុ Lycopene ច្រើន ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយការពាររាងកាយពីកាំរស្មី UV និងជំរុញការសំយោគខូឡាជែន។ អ្នកអាចញ៉ាំប៉េងប៉ោះជាបន្លែឆៅ ដោយចម្អិន ឬទទួលទានទឹកប៉េងប៉ោះដើម្បីបន្ថែមសារធាតុចិញ្ចឹមសម្រាប់រាងកាយ។
ម្ចេសប្លោក និងម្ទេសហាវៃ
ម្ទេសប្លោកក្រហមផ្តល់នូវប្រភពដ៏ល្អនៃសារធាតុចិញ្ចឹមសម្រាប់ការបង្កើតខូឡាជែនក្នុងរាងកាយ។ ម្ទេសប្លោកក្រហមមួយអាចផ្តល់ 169% នៃតម្រូវការវីតាមីន C ប្រចាំថ្ងៃដែលរាងកាយត្រូវការ។ វីតាមីន C ដើរតួយ៉ាងសំខាន់ក្នុងការសំយោគខូឡាជែន ជួយកាត់បន្ថយស្នាមជ្រួញលើស្បែក។ លើសពីនេះ ម្ទេសប្លោកក្រហមក៏ផ្តល់ ២១% នៃតម្រូវការរបស់រាងកាយសម្រាប់វីតាមីន A ដែលជួយថែរក្សាឆ្អឹង ជាលិការទន់ ភ្នាសរំអិល និងស្បែក។
ស្ពៃស្ពីណាច
ស្ពៃស្ពីណាច សម្បូរទៅដោយវីតាមីន C ដែលជួយបង្កើនការផលិតខូឡាជែនក្នុងរាងកាយ រក្សាស្បែកឱ្យរឹងមាំ និងរលោង ធ្វើឱ្យស្ថានភាពសក់ប្រសើរឡើង ធ្វើឱ្យសក់រឹងមាំ និងក្រាស់។
សាឡាត់សង
បន្លែនេះមានជាតិកាល់ស្យូម ប៉ូតាស្យូម ម៉ង់ហ្គាណែស ផូស្វ័រ វីតាមីន A វីតាមីន B វីតាមីន C វីតាមីន K… សារធាតុទាំងអស់នេះមានតួនាទីសំខាន់ក្នុងការពង្រឹងសុខភាព។ ពួកវាអាចដើរតួជាថ្នាំសំលាប់មេរោគនៅខាងក្នុងស្បែក ផ្តល់អាហារូបត្ថម្ភដល់កោសិការបស់រាងកាយដើម្បីផលិតខូឡាជែនកាន់តែមានប្រសិទ្ធភាព៕