រាងកាយព្យាយាមព្យាបាលការខូចខាតនេះហើយផលិតកូឡាជែន (collagen) ។ ប្រសិនបើរាងកាយផលិតកូឡាជែនតិចពេក ឬច្រើនពេកនោះស្លាកស្នាមនឹងលេចឡើង។ ជាមួយគ្នានេះ ស្នាមមុនអាចធ្វើឱ្យខូចស្បែក និងជាលិកានៃស្បែក។
ជំនួសឱ្យផលិតផលថ្លៃៗ របបអាហារមានជីវជាតិ និងមានតុល្យភាពគឺជាកត្តាមួយចម្បងដែលជាកូនសោរដើម្បីធ្វើឱ្យស្បែកភ្លឺថ្លា។ ហើយខាងក្រោមនេះគឺជាអាហារឆ្ងាញ់ៗ មួយចំនួនដែលនឹងជួយអ្នកកាត់បន្ថយស្នាមមុន និងផ្តល់អត្ថប្រយោជន៍ដល់សុខភាពអ្នក។
ល្ពៅ៖ ជាប្រភពដ៏អស្ចារ្យនៃសារជាតិចិញ្ចឹម Niacin, folate វីតាមីន A និង B និងស័ង្កសី។ សារជាតិចិញ្ចឹម Niacin និង folate បង្កើនចរាចរឈាម ធ្វើអោយប្រសើរឡើងនូវការបង្កើតឡើងវិញនៃកោសិកា និងមានអត្ថប្រយោជន៍ក្នុងការព្យាបាលមុន។ គ្រាប់ល្ពៅមានផ្ទុកជាតិស័ង្កសីដែលជួយគ្រប់គ្រងកម្រិតអរម៉ូន និងការផលិតប្រេង និងជួយព្យាបាលស្បែក។ វីតាមីន A ជួយកាត់បន្ថយស្នាមមុន។
ស្លឹកខាត់ណា៖ សម្បូរទៅដោយវីតាមីន C និង K ហើយក៏ជាប្រភពដ៏ល្អនៃជាតិទង់ដែង និងដែក។ វីតាមីន ជាតិរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងខាត់ណាកាត់បន្ថយការឡើងសម្ពាធឈាម និងជួយធ្វើឱ្យស្បែករលោង។ វីតាមីន K មានប្រសិទ្ធភាពកាត់បន្ថយចំណុចអុចខ្មៅលើស្បែករបស់អ្នក។ ជាតិដែកជួយបង្កើនល្បឿននៃការជាសះស្បើយស្នាមរបួស រួមទាំងស្នាមមុន និងស្នាមជាំ។
ក្រូចឆ្មា៖ ៖ ទឹកក្រូចឆ្មារអាចជួយរឹតបន្តឹងស្បែក និងប្រយុទ្ធប្រឆាំងនឹងស្នាមជាំ។ សំបកក្រូចឆ្មាមានផ្ទុកសារជាតិ flavonoids ដែលមានឥទ្ធិពលការពារ និងប្រឆាំងនឹងមេរោគ anticarcinogenic លើស្បែករបស់អ្នក។ ការចាប់ផ្តើមថ្ងៃថ្មីរបស់អ្នកជាមួយនឹងការផឹកទឹកក្តៅមួយកែវជាមួយទឹកក្រូចឆ្មា ឬប្រើវាក្នុងអាហារប្រចាំអាចជួយអ្នកឱ្យទទួលបានស្បែកមានសុខភាពល្អ និងភ្លឺថ្លា។
ដំឡូងជ្វា៖ ផ្ទុកសារជាតិ Retinol និង Beta-carotene ។ រាងកាយរបស់អ្នកបំប្លែង Beta-carotene ទៅជាវីតាមីន A។ វីតាមីននេះមានប្រសិទ្ធភាពជារបាំងការពារស្បែកប្រឆាំងនឹងការប្រែពណ៌ ការរលាក និងរន្ធញើសដែលបណ្តាលមកពីរ៉ាឌីកាល់សេរី។ សារជាតិ Retinol គឺជាកូនសោរនៃធាតុផ្សំដ៏សំខាន់ៗនៅក្នុងការផលិតផលិតផលថែរក្សាសម្រស់ជាច្រើននៅលើទីផ្សារ ក៏ដូចជាវាប្រឆាំងនឹងរោគលើសឈាម មុន ស្នាមមុន និងស្នាមជាំ។ ជំនួសឱ្យការទិញផលិតផលដែលមានតំលៃថ្លៃ អ្នកអាចរីករាយនឹងទម្រង់ដើមនៃ Retinol ដោយបន្ថែមដំឡូងជ្វាទៅក្នុងអាហាររបស់អ្នក។
ល្ហុង៖ សំបូរទៅដោយអង់ស៊ីមរំលាយអាហារមួយហៅថា papain ដែលជួយធ្វើឱ្យកោសិកាស្បែកងាប់ សម្អាតរន្ធញើស និងបំបាត់មុន។ វាក៏ជួយឱ្យស្បែករបស់អ្នកមានសំណើម និងការពារការខូចខាតនាពេលអនាគតផងដែរ។
ផ្កាខាត់ណា៖ ជាប្រភពនៃវីតាមីន C និងអាស៊ីតអាមីណូដ៏មានឥទ្ធិពលហៅថា Histidine។ Histidine ការពារស្បែករបស់អ្នកពីកាំរស្មីយូវីដែលបង្កគ្រោះថ្នាក់។ វីតាមីន C ប្រយុទ្ធប្រឆាំងនឹងការខូចខាតដែលបណ្តាលមកពីរ៉ាឌីកាល់សេរី ព្រមទាំងជួយឱ្យរាងកាយរបស់អ្នកស្រូបយកជាតិដែក និងជួយព្យាបាលស្នាមរបួស និងស្លាកស្នាម៕