ប្រធានសមាគមបេះដូង អាមេរិក បានទូន្មាន ប្រសិនស្ត្រី នៅវ័យអស់រដូវ ដែលលេចចេញរោគសញ្ញាខាងក្រោមនេះ ចូរប្រយ័ត្ន និងត្រូវប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ ព្រោះថា អ្នកអាចនឹងប្រឈមនឹងជំងឺជាមួយរោគសញ្ញាទាំងនេះ ។
១-មានអារម្មណ៍អស់កម្លាំងជាប្រចាំ មិនច្បាស់មូលហេតុ
អស់កម្លាំងភ្លាមៗ ឬ ពេលធ្វើសកម្មភាពណាមួយជាប់រហូត ។ អារម្មណ៍នេះ ពុំត្រឹមតែកើតនៅផ្នែកណាមួយលើរាងកាយ តែគឺខ្លួនប្រាណទាំងមូល ។
២-ដកដង្ហើមដង្ហក់ ពិបាកដកដង្ហើម
អ្នកកើតជំងឺបេះដូងមួយចំនួន ក្រៅពីមានរោគសញ្ញាធម្មតា នៅមានបាតុភូតដង្ហើមដង្ហក់ ពិបាកដកដង្ហើម ។
អង្គុយស្ងៀម សំរាកប៉ុន្មាននាទី គឺចង្វាក់ដង្ហើមនឹងត្រឡប់មកធម្មតាវិញ តែពេលបន្តដើរ នោះបែរជាដង្ហក់ ។
៣-ឈឺក្រពះ
ខុសពីជំងឺក្រពះធម្មតា ឈឺក្រពះបង្កដោយជំងឺបេះដូង ពុំសូវឈឺរមួល ចុចលើពោះ ក៏គ្រាន់តែមានអារម្មណ៍ឈឺស្ទំ និងតឹងពោះ ជូនកាលនៅមានអារម្មណ៍ឈឺពឺត និងចង់ក្អួត។
៤-ឈឺថ្កាម និងក
ស្ត្រីជាច្រើនមានអារម្មណ៍ឈឺថ្គាមទាំងសងខាង ជូនកាលឈឺម្ខាងក ឬ ទាំងសងខាង ។
៥-ឈឺដៃ ពិសេសដៃឆ្វេង
ពេលកើតជំងឺបេះដូង ធម្មតាដៃ និងស្មាឆ្វេងរបស់ស្ត្រី ត្រូវរងឥទ្ធិពល ប្រសិនធ្ងន់ធ្ងរជាង ដៃខាងស្តាំ ក៏នឹងឈឺដែរ ។ ថ្វីត្បិតមិនឈឺខ្លាំង តែពេលលើកដៃឡើងខ្ពស់ក៏លំបាក ។
ប្រសិនជួបប្រទះរោគសញ្ញាទាំងឡាយខាងលើ ស្ត្រីត្រូវប្រញាប់ទៅត្រួតពិនិត្យសុខភាពជាបន្ទាន់ ៕