សម្រាប់មនុស្សជាច្រើនសម្ពាធឈាមចុះទាបអាចបណ្តាលឲ្យមានរោគសញ្ញានៃការវិលមុខ និងការដួលសន្លប់ ។ ក្នុងករណីធ្ងន់ធ្ងរសម្ពាធឈាមចុះទាប អាចជាការគំរាមកំហែងដល់អាយុជីវិត ។
បើទោះបីជាសម្ពាធឈាមមានភាពប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត សម្ពាធឈាម៩០(សម្ពាធឈាមស៊ីស្តូលីចតិច) ឬ៦០(សម្ពាធឈាមដ្យាស្តូលីចតិច)ជាទូទៅត្រូវបានគេចាត់ទុកថាមានសម្ពាធឈាមចុះទាប ។
មូលហេតុនៃសម្ពាធឈាមចុះទាបអាចមកពីការខ្វះជាតិទឹក ឬបញ្ហាវេជ្ជសាស្ត្រ ឬការវះកាត់ដ៏ធ្ងន់ធ្ងរណាមួយ។ សម្ពាធឈាមចុះទាបអាចព្យាបាលបាន ប៉ុន្តែវាជាការសំខាន់ក្នុងការស្វែងរក អ្វីដែលបណ្តាលឲ្យមានស្ថានភាពនេះ ដូច្នេះវាអាចត្រូវបានព្យាបាលបានត្រឹមត្រូវ។
ចំពោះមនុស្សមួយចំនួនសម្ពាធឈាមចុះទាបអាចជាសញ្ញានៃបញ្ហាសុខភាពណាមួយជាពិសេសនៅពេលដែលវាធ្លាក់ចុះភ្លាមៗ ឬត្រូវបានអមដោយសញ្ញា និងរោគសញ្ញាដូចជា:
• វិលមុខ ឬមានអារម្មរណ៏ថាស្រាលក្បាល
• ការដួលសន្លប់ ( syncope )
• មិនមានការផ្តោតអារម្មណ៍បានល្អ
• មើលមិនច្បាស់
• ចង្អោរ
• ត្រជាក់ស្បែក ស្លេក បះរោម
• ដកដង្ហើមញាប់ៗ
• អស់កម្លាំង
• មិនសប្បាយចិត្ត
• ស្រេកទឹកខ្លាំង៕