ផ្ទះរបស់ឆ្នាំទាំង៣ខាងលើ ជាកន្លែងដែលទេវតាទ្រព្យតែងតែនៅជានិច្ច។ ហេតុអ្វីបានជាបែបនេះទៅ?
ឆ្នាំជូត
អ្នកដែលកើតក្នុងឆ្នាំនេះ ជាមនុស្សដែលមានខួរក្បាលឆ្លាតវៃ ថែមទាំងចេះក្តោបក្តាប់ឱកាសគ្រប់យ៉ាង។ ម្យ៉ាងទៀត បើគេសម្រេចចិត្តធ្វើអ្វីមួយ គេនឹងតស៊ូដល់ទីបញ្ចប់។ ដូចនេះ ទេវតាទ្រព្យនឹងតាមថែរក្សាគេ ឲ្យចំណេញបានទ្រព្យមួយផ្នែកធំចូលផ្ទះយ៉ាងងាយ។
ឆ្នាំមមី
អ្នកដែលកើតក្នុងឆ្នាំនេះ ជាមនុស្សដែលមានគំនិតច្នៃប្រឌិតខ្ពស់ ដោយមិនងាយដើរថយក្រោយឡើយ។ ដោយសារតែស្មារតីបែបនេះហើយ ទើបធ្វើឲ្យទេវតាទ្រព្យស្រឡាញ់ ហើយនាំទ្រព្យជាច្រើនមកឲ្យ។ ជាហេតុដែលធ្វើឲ្យអ្នកផ្ទះរបស់គេមិនខ្វះលុយចាយឡើយ។ ដូចនេះ ការរស់នៅប្រកបដោយសុភមង្គលតែម្តង។
ឆ្នាំរោង
នៅពេលដែលមានឱកាសចំណេញ គេនឹងមិនមើលរំលងឡើយ។ ម្យ៉ាងទៀត គេក៏មានអ្នកតាមជួយច្រើនដែរ ដោយធ្វើឲ្យគេអាចចំណេញបានប្រាក់ចូលមកយ៉ាងងាយ។ មិនថាលាភក្នុង ឬក្រៅទេ សុទ្ធតែចូលមកទាំងអស់តែម្តង។ ជាហេតុដែលធ្វើឲ្យទ្រព្យដែលហូរចូលមកនឹងមិនចេះតិចនោះទេ។ ដូចនេះ ការរស់នៅនឹងមិនចេះខ្វះខាតដូចពីមុនទៀតឡើយ៕