ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអ្នកចូលចិត្តចូលគេងយប់ជ្រៅគួរតែញ៉ាំ ដើម្បីសុខភាព។ តើមានអ្វីខ្លះទៅ?
- អ្នកដែលតែងតែធ្វើការដល់យប់ជ្រៅទើបគេង គួរតែញ៉ាំអាហារថ្ងៃត្រង់ អាហារពេលល្ងាច អាហារពេលយប់ ត្រី ស៊ុត ផលិតផលដែលធ្វើពីសណ្តែក និងទឹកដោះគោ ព្រោះអាហារទាំងនេះ អាចជួយផ្តល់សារធាតុចិញ្ចឹមដល់រាងកាយអ្នក។ ជាពិសេស បន្ទប់ការងាររបស់អ្នក ត្រូវតែមានខ្យល់អាកាសចេញចូល ទើបមិនធ្វើឲ្យខួរក្បាលអ្នកខ្វះអុកស៊ីសែន។
- អ្នកដែលចូលគេងយប់ជ្រៅ គួរតែប៉ូវវីតាមីនឲ្យបានគ្រប់ ដូចជាវីតាមីនA និងវីតាមីនB។ វីតាមីនA នឹងអាចជួយការពារភ្នែកអ្នកបានយ៉ាងល្អ។ ចំណែកវីតាមីនB នឹងជួយការពារសរសៃភ្នែករបស់អ្នក ធ្វើឲ្យភ្នែកអ្នកមើលបានច្បាស់។ ដូចនេះ អ្នកគួរតែបរិភោគការ៉ុត ប៉េងប៉ោះ ល្ងរខ្មៅ និងផលិតផលធ្វើពីសណ្តែកសៀង ព្រមទាំងទឹកដោះគោស្រស់ផងដែរ។
- វីតាមីនសេ ក៏អ្នកគួរតែពិសារដែរ ព្រោះវីតាមីនមួយនេះ អាចជួយការពារស្បែកអ្នកមិនឲ្យខូចព្រោះតែអ្នកតែងចូលគេងយប់ជ្រៅ។ ដូចនេះ ចំពោះអ្នកដែលចូលចិត្តចូលគេងយប់ជ្រៅ ត្រូវតែញ៉ាំក្រូច និងទំពាំងបាយជូរឲ្យបានច្រើន ទើបអាចជំនួយដល់ស្បែករបស់អ្នក។
- បើអ្នកតែងចូលគេងយប់ជ្រៅ កាហ្វេ និងតែ មិនគួរញ៉ាំឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់អ្នក ដោយធ្វើឲ្យអ្នកមិនអាចគេងលក់ស្រួលបានឡើយក្រោយពេលដែលអ្នកបំពេញការងាររួច។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ទើបសុខភាពអ្នកមិនត្រូវបានបំផ្លាញព្រោះតែគេងយប់ជ្រៅ៕