កុមារតូចៗអាយុចាប់ពី៥ឆ្នាំចុះក្រោមគួរតែទទួលទានភេសជ្ជៈបួនមុខប៉ុណ្ណោះ គឺ ទឹកដោះម្តាយ ទឹកដោះគោទារក ទឹកធម្មតា និងទឹកដោះគោធម្មជាតិ។
ទឹកផ្លែឈើស្រស់ មិនត្រូវបានគេណែនាំឲ្យកុមារដែលមានអាយុ៥ឆ្នាំចុះក្រោមទទួលទានឡើយ ព្រោះវាមិនល្អសម្រាប់ធ្មេញ ហើយក៏ជាចំណែកដ៏សំខាន់នៃជំងឺធាត់ បណ្តាលឲ្យកើតជំងឺបេះដូងនៅពេលកុមារធំពេញវ័យ។
សំរាប់កុមារអាយុ៦ខែចុះក្រោម គួរតែទទួលទានតែទឹកដោះម្តាយ ឬទឹកដោះគោកូនក្មេងតែបុណ្ណោះ ហើយអាយុ៦ខែ ដល់១២ខែ អាចទទួលទានទឹកធម្មតាក្នុងកំរិតតិច។ អាយុពី ១ទៅ ៣ឆ្នាំអាចទទួលទានទឹកធម្មតាពី ១ទៅ ៤កែវក្នុងមួយថ្ងៃ។
អ្នកជំនាញនិយាយថាទឹកដោះគោស្រស់អាចឲ្យកុមារមានអាយុចាប់ពី១ឆ្នាំឡើងទៅ អាចទទួលទានបាន ព្រោះវាមានជាតិខ្លាញ់ទាប និងមិនមានរសជាតិផ្អែមខ្លាំង ហើយគួរជៀសវាងផលិតផលទឹកដោះកំប៉ុង ដែលមិនមែនជាទឺកដោះគោស្រស់ ព្រោះផលិទផលទាំងនេះមានសារធាតុចិញ្ចឹមតិចតួច។
ហេតុអ្វីទឹកផ្លែទឹកផ្លែឈើស្រស់មិនល្អសំរាប់កុមារតូចៗ?
ទឹកផ្លែឈើស្រស់១០០ភាគរយផ្ទុកដោយជាតិស្ករធម្មជាតិច្រើន តែវាបាត់បង់ជាតិសរសៃដែលមានក្នុងផ្លែឈើនោះ។ ជាតិសរសៃអាចជួយគ្រប់គ្រងការរំលាយគ្លុយកូសក្នុងឈាមបានល្អ។ ទឹកផ្លែឈើស្រស់មួយកែវធំមានជាតិស្ករប្រហែល ១០ស្លាបព្រាកាហ្វេ ហើយទឹកធម្មតាមិនមានជាតិស្ករនោះឡើយ។
ទឹកដោះម្តាយមានប្រសិទ្ធភាព និងសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់សុខភាពកុមារ ហើយភេសជ្ជៈដែលមានជាតិស្ករអាចមានផលវិបាកដល់សុខភាពយូរអង្វែងពេញមួយជីវិត។
ការទទួលទានជាប្រចាំ ដូចជាទឹកសូដាឬទឹកផ្លែឈើដែលមានជាតិស្ករ វាអាចវិវត្តឲ្យកើតជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និងបញ្ហាសុខភាពផ្សេងៗទៀត
ភេសជ្ជៈដែលមានជាតិផ្អែមក៏ជាមូលហេតុមួយ ដែលបណ្តាលឲ្យកើតជំងឺធ្លាក់ទឹកចិត្តផងដែរ។ អ្នកដែលទទួលទានភេសជ្ជៈមានជាតិផ្អែម ៤ដងក្នុងមួយថ្ងៃងាយនឹងវិវត្តទៅជាជំងឺធ្លាក់ទឹកចិត្ត៣០% ច្រើនជាងអ្នកដែលមិនទទួលទាន៕