ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំវក មមី និងមមែ
ប្រសិនជាផ្ទះរបស់អ្នកមានឆ្នាំ៣នេះ មានន័យថា អ្នកមាននិស្ស័យខ្ពស់ជាមួយនឹងប្រាក់។ ជាហេតុដែលធ្វើឲ្យលុយតែងតែធ្លាក់មកក្បែរផ្ទះអ្នកជានិច្ច។ ជាពិសេស សំណាងអាក្រក់ក៏មិនចូលមកដែរ។ ដូចនេះ សំណាងល្អអ្នកនឹងទទួលបានមិនចេះឈប់ឡើយ ដោយធ្វើឲ្យលុយដែលមានក្នុងដៃនឹងមិនចេះតិចនោះឡើយ។
ឆ្នាំជូត ច និងខាល
បើផ្ទះរបស់អ្នកមានឆ្នាំទាំងនេះរស់នៅជាមួយគ្នា នោះនឹងចុះសម្រុងគ្នាខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ គ្មាននរណាខ្វះលុយចាយទេ ព្រោះលាភច្រើនអាចចូលមកបាន។ ដូចនេះ ជីវភាពលំបាកនឹងមិនមែនជាគ្រួសារអ្នកឡើយ។ ជាហេតុដែលធ្វើឲ្យអ្នកអាចរស់ក្នុងសភាពដែលស្រណុកសុខស្រួលខ្លាំងមិនគួរឲ្យជឿនោះទេ។
ឆ្នាំរកា ឆ្លូវ និងម្សាញ់
ឆ្នាំទាំង៣នេះបើរស់នៅក្រោមដំបូលផ្ទះតែមួយ មិនថាលាភណា ទ្រព្យណាទេ សុទ្ធតែចូលមកក្នុងផ្ទះទាំងអស់។ ជាពិសេស សំណាងមិនល្អទាំងឡាយក៏ចាកឆ្ងាយពីគ្រួសារអ្នកដែរ។ ជាហេតុដែលធ្វើឲ្យអ្នករស់នៅយ៉ាងសោយសុខទាំងគ្រួសារតែម្តង។ ដូចនេះ មិនថាអ្នកចង់បានផ្ទះ ឬឡានទេគឺអាចទទួលបានទាំងអស់តែម្តង៕