ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីម៉ោងដែលកូនកើតដែលអាចនាំទ្រព្យធំជូនម្តាយឪពុក។ តើមានអ្វីខ្លះទៅ?
- ចន្លោះម៉ោង៥ភ្លឺ ដល់ម៉ោង៧ព្រឹក: កូនដែលកើតក្នុងចន្លោះម៉ោងនេះ ជាកូនដែលនាំសំណាងខ្ពស់ណាស់ ដោយធ្វើឲ្យគ្រួសារពោរពេញទៅដោយសុភមង្គលតែម្តង។ ជាពិសេស ក្រោយពេលចាប់កំណើត នឹងនាំទ្រព្យធំជូនអ្នកផ្ទះ។ មិនត្រឹមតែប៉ុណ្ណោះ អនាគតរបស់កូនដែលកើតក្នុងម៉ោងនេះ មិនថាស្រីឬប្រុស គឺមិនធម្មតាឡើយ។
- ចន្លោះម៉ោង១ថ្ងៃ ដល់ម៉ោង៣ថ្ងៃ: កូនដែលកើតក្នុងចន្លោះម៉ោងនេះ ក៏អាចនាំលាភជូនប៉ាម៉ាក់ផងដែរ។ ជាពិសេស គេជាកូនដែលស្តាប់បង្គាប់តាំងពីតូច មិនដែលធ្វើឲ្យមាតាបិតាពិបាកចិត្តនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ ពេលដែលអាយុគេកាន់តែធំ ប៉ាម៉ាក់នឹងកាន់តែមានលុយច្រើន។
- ចន្លោះម៉ោង៩យប់ ដល់ម៉ោង១១យប់: កូនដែលកើតក្នុងម៉ោងនេះ និយាយចំពោះឪពុកម្តាយ គឺជាជំនួយដ៏ធំ។ ក្រោយពេលដែលមានកូននេះ មិនថាមុខរបរ ឬការងារទេ មាតាបិតាតែងតែទទួលបានប្រាក់ចំណេញខ្ពស់ជានិច្ច។ ជាពិសេស បញ្ហាក្នុងផ្ទះក៏ចាប់ផ្តើមកាត់បន្ថយបានច្រើនផងដែរ៕