ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកគួរតែប្រយ័ត្នពេលដែលមានផ្ទៃពោះបាន៨ខែ។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលអ្នកពរពោះបាន៨ខែ អ្នកនឹងចូលចិត្តចូលបន្ទប់ទឹក ព្រោះនៅពេលនេះ អ្នកនឹងអាចនោមច្រើន។ ដូចនេះ អ្នកមិនគួរខ្លាចចូលបន្ទប់ទឹកទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ទារកក្នុងផ្ទៃបាន។
- អ្នកម្តាយនឹងចាប់ផ្តើមមានដង្ហើមខ្លី ដោយត្រូវការកម្លាំង ដើម្បីដកដង្ហើម ព្រោះស្បូនអ្នកកំពុងតែរីកធំ។ ដូចនេះ អ្នកមិនគួរខ្លាចទេ ព្រោះអាការៈនេះ អាចនឹងបាត់ក្រោយពេលដែលអ្នកសម្រាលកូនរួច។
- នៅពេលដែលអ្នកបាន៨ខែ អ្នកនឹងមានអារម្មណ៍ថាទ្វារមាសតែងសើមជានិច្ច។ នេះជារឿងធម្មតាទេ ព្រោះអ្នកជិតដល់ខែកើត។ ដូចនេះ អ្នកគួរតែឧស្សាហ៍ផ្លាស់ប្តូរខោក្នុងអ្នក ហើយលាងសម្អាតខោនោះឲ្យស្អាត ហើយហាលក្រោមពន្លឺថ្ងៃ ដើម្បីសម្លាប់មេរោគ។ ជាពិសេស អ្នកក៏គួរតែប្រើទឹកក្តៅអ៊ុនៗដើម្បីលាងសម្អាងទ្វារមាសអ្នកដែរ ដើម្បីសម្លាប់មេរោគ។
- ចុងក្រោយ អ្នកនឹងមានអារម្មណ៍ថា ពោះអ្នកតែងរឹងមួយដុំ ប៉ុន្តែកើតក្នុងរយៈពេលខ្លី កម្លាំងខ្សោយ ហើយងាយបាត់ទៅវិញលឿន។ អាការៈបែបនេះ អាចរក្សារហូតដល់មុនពេលសម្រាល។ ប៉ុន្តែពេលដែលស្បូនអ្នកបើកចាប់ពី១០ដងឡើងទៅរៀងរាល់មួយម៉ោងម្តង អ្នកគួរតែទៅមន្ទីរពេទ្យ ព្រោះអ្នកជិតកើតហើយ៕