ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំមមី និងរោង
ប្រសិនជាប្តីប្រពន្ធអ្នកកើតក្នុងឆ្នាំ២នេះ ភាគច្រើនអាចរស់នៅជាមួយគ្នាបានសុខ មិនសូវមានជម្លោះទេ។ ជាពិសេស អ្នកទាំងពីរក៏មានគំនិតដូចគ្នាច្រើនដែរ។ ជាហេតុដែលធ្វើឲ្យអ្នកមានលុយចូលមកយ៉ាងងាយ។ ដូចនេះ អ្នកនឹងមិនសូវឈ្លោះគ្នាព្រោះតែរឿងលុយនោះទេ ដោយមានចាយបានគ្រប់គ្រាន់ខ្លាំងណាស់។
ឆ្នាំមមែ និងវក
ចំពោះគូស្វាមីភរិយាដែលកើតក្នុងឆ្នាំមមែ និងវក អាចរស់នៅជាមួយគ្នាអស់មួយជីវិត។ ជាពិសេស ក្រោយពេលដែលរៀបការរួច នឹងមានលាភជាច្រើនចូលមកដោយមិនដឹងខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ ក្រដាសប្រាក់ដែលអាចបង្កើតបានគឺច្រើនខ្លាំងណាស់។ ជាហេតុដែលធ្វើឲ្យអ្នកទាំងពីរអាចរាប់បានលុយដែលច្រើនខ្លាំងណាស់។ ដូចនេះ ការរស់នៅនឹងមិនខ្វះខាតនោះឡើយ។
ឆ្នាំរកា និងកុរ
ចំណែកប្តីប្រពន្ធដែលកើតក្នុងឆ្នាំទាំងពីរនេះ អាចរស់នៅជាមួយគ្នាបានចុះសម្រុងណាស់។ ជាពិសេស អ្នកទាំងពីរអាចជួយគ្នាទៅវិញទៅមក ដោយធ្វើឲ្យមានលុយជាច្រើនរត់មករកអ្នក។ មិនត្រឹមតែប៉ុណ្ណោះ ជីវភាពក្រោយរៀបការរួចក៏ប្រែជាល្អខ្លាំងផងដែរ។ ដូចនេះ អ្នកនឹងមិនជួបនឹងបញ្ហាសេដ្ឋកិច្ចនោះឡើយ៕