មនុស្សយើងត្រូវការជាតិដែកដើម្បីបង្កើតជាអេម៉ូគ្លូបីន ដែលវាជាផ្នែកមួយនៃកោសិកាគ្រាប់ឈាមក្រហមសម្រាប់ដឹកនាំអុកស៊ីសែននៅក្នុងរាងកាយ។
ការកង្វះជាតិដែកនេះកើតឡើងលើមនុស្សស្រីច្រើនជាងបុរស ជាពិសេសក្នុងពេលមានផ្ទៃពោះតែម្តង។ អ្នកអាចមានជំងឺស្លេកស្លាំងដោយសារតែកង្វះជាតិដែក នៅពេលរាងកាយមិនអាចផលិតកោសិកាគ្រាប់ឈាមក្រហមសុខភាពល្អបានគ្រប់គ្រាន់ ឬកោសិកាគ្រាប់ឈាមមិនអាចធ្វើការបានល្អ។
រឿងនេះអាចកើតឡើងនៅពេលអ្នកមិនទទួលបានជាតិគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការរាងកាយ។ ស្ត្រីដែលមានផ្ទៃពោះ និងអ្នកដែលមករដូវច្រើនៗទំនងជាងាយនឹងកើតជំងឺស្លេកស្លាំងដោយសារតែកង្វះជាតិដែកនេះខ្លាំងណាស់។
ជំងឺស្លេកស្លាំងដោយសារតែកង្វះជាតិដែកច្រើនតែកើតឡើងបន្តិចម្តងៗ និងប្រហែលជាមិនសូវមានរោគសញ្ញាអ្វីផង។ ប៉ុន្តែនៅពេលរឿងនេះកើតឡើងយូរៗទៅ អ្នកប្រហែលជាអាចសម្គាល់ដឹងអាការៈមួយឬច្រើនដូចខាងក្រោមនេះហើយ៖
• អស់កម្លាំង
• ខ្សោយ
• វិលមុខ
• ឈឺក្បាល
• ត្រជាក់ខ្លួន
• ស្បែកស្លេកស្លាំង
• បេះដូងដើរញ៉ាប់ ឬដើរមិនទៀងទាត់
• ពិបាកដកដង្ហើម ឬឈឺទ្រូង ជាពិសេសសកម្មភាពរាងកាយតែម្តង
• ក្រចកពុកផុយ
• ឃ្លានចង់ញ៉ាំទឹកកក ភេសជ្ជដែលត្រជាក់ខ្លាំង ខុសពីធម្មតា ឬអាហារមិនមែនមនុស្សញ៉ាំដូចជា ក្រដាសជាដើម៕