បើយើងនិយាយអំពីទឹកដោះ អត្ថប្រយោជន៍របស់វាគឺមានច្រើនណាស់ ដោយគ្រាន់តែការយល់ដឹងរបស់យើងអំពីវាមានលក្ខណៈយឺតយ៉ាវបន្តិច ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏វាជាភេសជ្ជៈមកពីធម្មជាតិមួយប្រភេទដែលមនុស្សទូទាំងពិភពលោកនិយមចូលចិត្តដែរ។
ខាងក្រោមនេះមិត្តអ្នកអានទាំងអស់នឹងបានយល់ដឹងអំពីវាគុណប្រយោជន៍សំខាន់ៗរបស់ទឹកដូងដែលអ្នកមិនធ្លាប់ដឹងពីមុនមក។
១, សម្បូរសារធាតុអេឡិចត្រូលីត្រសំខាន់ៗ
សារធាតុអេឡិចត្រូលីត្រចង់សម្តៅទៅលើអីយ៉ុងអេឡិចត្រុងដែលជំនួយដល់កោសិកាក្នុងខ្លួនក្នុងការរក្សា និងចម្លងចរន្តពីកោសិការមួយទៅកោសិកសារមួយផ្សេងទៀតដើម្បីធ្វើទំនាក់ទំនងគ្នា។ អេឡិចត្រូលីត្រដើរតួនាទីយ៉ាងសំខាន់ក្នុងរាងកាយ ជាពិសេសដើម្បីរក្សាអោយបានល្អចំពោះមុខងារសរសៃប្រសាទ, បេះដូង និងសាច់ដុំ។
សារធាតុអេឡិចត្រូលីត្រទាំងនោះមានដូចជា៖ ប៉ូតាស្យូម, សូដ្យូម, ក្លរ, ម៉ាញ៉េស្យូម, កាលស្យូម, ផូស្វាត, បាយកាបូណាត, ឬស្ពាន់ធ័រជាដើម។
២, គ្មានធាតុញៀន
ទឹកដូងគឺជាភេសជ្ជៈមកពីធម្មជាតិសុទ្ធសាតទាំងប្រភព និងដើមដ៏ខៀវស្រងាត់របស់វាផ្ទាល់តែម្តង ព្រោះធាតុផ្សំតែមួយគត់របស់វាគឺទឹកដូងខ្លួនវា។
៣, គ្មានជាតិខ្លាញ់ និងមានកាលឡូរីទាប
ទឹកដូងអាចនិយាយបានថាគ្មានសារធាតុខ្លាញ់ ឬខ្លាញ់ប្រភេទ Trans Fat ដែលជាប្រភេទខ្លាញ់អាក្រក់នោះទាល់តែសោះ។
៤, ជាភេសជ្ជៈដែលមានជាតិស្ករពីធម្មជាតិទាំងស្រុង
៥, សម្បូរវីតាមីន
វីតាមីនដែលមាននៅក្នុងទឹកដូងជួយថែរក្សាមុខងាររបស់កោសិការដំណើរការបានយ៉ាងល្អ, បង្កើនមុខងារប្រព័ន្ធភាពស៊ាំ និងការរំលាយអាហារ។
វីតាមីនសំខាន់ៗដែលមានក្នុងទឹកមានដូចជា៖
វីតាមីន C៖ ជួយបង្កើនប្រព័ន្ធភាពស៊ាំ។ រាល់ការញ៉ាំទឹកដូងមួយពេលៗ វត្តមានរបស់វីតាមីន C ប្រហែលជាមាន ៥,៨មីលីក្រាម ដែលស្មើនឹង ១០ភាគរយនៃតម្លៃដែលអ្នកត្រូវទទួលទានរាល់ថ្ងៃ។
វីតាមីន B៖ ទឹកដូងផ្ទុកទៅដោយវីតាមីន B6, B2, B1 និង B9។ វីតាមីនទាំងនេះត្រូវធ្វើការជាមួយគ្នាក្នុងការរំលាយអាហារ និងបង្កើតជាថាមពល។
៦, ជាប្រភេទថ្នាំបញ្ចុះទឹកនោមមកពីធម្មជាតិ
មូលហេតុដែលគេចាត់ទុកទឹកដូងជាថ្នាំបញ្ចុះទឹកនោម ព្រោះវាទៅបង្កើនលំហូរទឹកនោមរបស់មនុស្ស។
៧, សម្បូរដោយអាហារមានជាតិសរសៃយ៉ាងច្រើន
៨, ផ្ទុកទៅដោយជាតិប្រូតេអ៊ីន
៩, ជាភេសជ្ជៈដ៏មានប្រសិទ្ធភាពសម្រាប់អោយមនុស្សគ្រប់វ័យទទួលទាន៕