ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំម្សាញ់
នារីដែលកើតក្នុងឆ្នាំម្សាញ់ មានមន្តស្នេហ៍ខ្ពស់តាំងពីកំណើត ហើយកាន់តែចាស់ នឹងកាន់តែមានមន្តស្នេហ៍។ ជាពិសេស ពេលដែលដល់ពេលចាស់ទៅ គេនឹងមិនខ្វះលុយចាយឡើយ ថែមទាំងមានប្តីស្រឡាញ់ និងកូនកត្តញ្ញូផងដែរ។ ដូចនេះ មិនថាចាស់ប៉ុណ្ណាទេ គឺនៅតែមានសម្រស់ស្អាត និងលុយក្រាស់ជានិច្ច។
ឆ្នាំមមី
មនុស្សស្រីដែលកើតក្នុងឆ្នាំមមី ក្នុងពេលវ័យក្មេងចូលចិត្តប្រថុយនឹងគ្រោះថ្នាក់ណាស់។ ជាពិសេស នីពេលដែលអាយុកាន់តែច្រើន សម្រស់ក៏កាន់តែស្អាតផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ទ្រព្យមួយផ្នែកធំក៏រងចាំចូលមកក្បែរក្នុងពេលដែលគេមានអាយុច្រើនដែរ។ ដូចនេះ ការរស់នៅនឹងមិនចាំបាច់ពឹងលើកូននោះទេ។
ឆ្នាំមមែ
នារីដែលកើតក្នុងឆ្នាំមមែ មានចិត្តដែលល្អ និងលះបង់ច្រើនក្នុងពេលវ័យក្មេង។ នៅពេលដែលអាយុគេកាន់តែច្រើន នឹងអាចទទួលបានផលតបស្នងពីការលះបង់ទាំងនោះបាន។ ជាពិសេស ក៏អាចទទួលបានក្តីស្រឡាញ់ពីប្តីបានពេញលេញ និងទទួលបានកត្តញ្ញូពីកូនផងដែរ។ ជាហេតុដែលធ្វើឲ្យគេអាចរស់នៅបានសុខស្រួលណាស់។
ឆ្នាំរកា
មនុស្សស្រីដែលកើតក្នុងឆ្នាំរកា មានខួរក្បាលដែលឆ្លាត ដោយពូកែរកបានប្រាក់ណាស់។ ជាពិសេស គេចេះថែរក្សាសម្រស់បានល្អ ដោយកាន់តែចាស់នឹងកាន់តែស្អាត។ មិនត្រឹមតែប៉ុណ្ណោះ ទោះចាស់ហើយក៏ស្វាមីនៅតែស្រឡាញ់ផងដែរ ហើយកូនក៏មើលថែទាំបានល្អទៀតផង។ ដូចនេះ ជីវភាពរស់នៅនឹងល្អខ្លាំងតែម្តង។
ឆ្នាំកុរ
នារីដែលកើតក្នុងឆ្នាំកុរ ក្នុងពេលវ័យក្មេងមិនសូវមើលសំខាន់លើរឿងលុយទេ ប៉ុន្តែពេលដែលចាស់ទៅបែរជាមានលុយរត់តាមច្រើនទៅវិញ។ ជាពិសេស ការរស់នៅប្រចាំថ្ងៃនឹងប្រែជាល្អទៅៗផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ គ្រួសារទាំងមូលនឹងរស់នៅចុះសម្រុងគ្នាណាស់ ដោយមិនកើតមានជម្លោះនោះទេ។ ជាហេតុដែលធ្វើឲ្យគេអាចរក្សាមុខដ៏ស្រស់ស្អាតរបស់គេបានយ៉ាងងាយ៕