ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសញ្ញាដែលបង្ហាញថាថ្លើមអ្នកកំពុងតែជួបនឹងគ្រោះថ្នាក់។ តើមានអ្វីខ្លះទៅ?
- ជាធម្មតា ប្រសិនជាថ្លើមមិនមានបញ្ហា នោះអ្នកនឹងងាយស្រួលគេងលក់ណាស់។ ផ្ទុយទៅវិញ បើអ្នកគេងលើគ្រែ ហើយពិបាកក្នុងការគេងលក់ស្កប់ នោះអ្នកគួរតែប្រយ័ត្នពីថ្លើមរបស់អ្នក ព្រោះវាកំពុងតែប្រឈមនឹងបញ្ហាគ្រោះថ្នាក់ហើយ។
- នៅពេលដែលអ្នកគេង បើអ្នកតែងតែខាំធ្មេញ ក្រៅពីរងសម្ពាធធំ គេងមិនត្រូវរបៀប មានសត្វល្អិតក្នុងពោះ នោះប្រហែលជាទាក់ទងនឹងថ្លើមរបស់អ្នក។ នៅពេលដែលថ្លើមផ្ទុកជាតិពុលច្រើន នឹងធ្វើឲ្យអ្នកកើតអាការៈនេះ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
- នៅពេលដែលថ្លើមអ្នកសម្បូរទៅដោយជាតិពុល នោះពេលដែលអ្នកគេង កំភួនជើងនឹងងាយស្រួលរមួលក្រពើណាស់។ ដូចនេះ បញ្ហាមួយនេះអ្នកមិនគួរមើលរំលង ឬធ្វេសប្រហែសឡើយ ទើបអាចការពារសុខភាពថ្លើមអ្នកបានល្អ។
- ជាធម្មតា ថ្លើមចាប់ផ្តើមបញ្ចេញជាតិពុលចន្លោះពីម៉ោង១ដល់ម៉ោង៣ភ្លឺ។ ប៉ុន្តែបើអ្នកតែងតែដឹងខ្លួនក្នុងចន្លោះម៉ោងនោះ មានន័យថាថ្លើមអ្នកកំពុងតែប្រឈមនឹងបញ្ហា ដោយធ្វើឲ្យវាពិបាកក្នុងការបញ្ចេញជាតិពុលណាស់។ ដូចនេះ អ្នកគួរតែពិនិត្យឲ្យបានច្បាស់ ដើម្បីព្យាបាលឲ្យបានទាន់ពេល៕