ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញពី៣ចំណុចដែលធ្វើឲ្យថ្លើមអ្នកមានសុខភាពល្អ។ តើមានអ្វីខ្លះទៅ?
- ចំណុចទី១គឺ អ្នកគួរតែកុំផឹកស្រា ហើយផឹកតែវិញ ព្រោះស្រាជាគ្រឿងស្រវឹងដែលបំផ្លាញថ្លើមអ្នកដោយមិនខ្លួន។ នៅពេលដែលអ្នកផឹកកាន់តែច្រើន ថ្លើមនឹងកាន់តែរងគ្រោះថ្នាក់ខ្ពស់។ ដូចនេះ អ្នកគួរតែផឹកតែវិញ ទើបល្អចំពោះសុខភាពថ្លើមរបស់អ្នក។
- ចំណុចទី២គឺ អ្នកគួរតែកាត់បន្ថយពិសារអាហារដែលមានផ្ទុកជាតិខ្លាញ់ខ្ពស់ ប្រូតេអ៊ីនខ្ពស់ និងអាហារបំពងខ្លាញ់ ជាពិសេស ក្រោយអាយុ៤៥ឆ្នាំ ព្រោះវាជាអាហារដែលធ្វើឲ្យថ្លើមជួបនឹងគ្រោះថ្នាក់ទាំងងស់។ ដូចនេះ អ្នកអាចបរិភោគបន្លែឲ្យបានច្រើន ព្រោះក្នុងនោះមានផ្ទុកសារធាតុចិញ្ចឹមជាច្រើនដែលល្អចំពោះសុខភាពថ្លើមខ្លាំងណាស់។
- ចំណុចចុងក្រោយគឺ អ្នកគួរតែហាត់ប្រាណឲ្យបានច្រើន ព្រោះវាអាចជួយបង្កើនប្រព័ន្ធការពាររាងកាយរបស់អ្នកឲ្យរឹងមាំ ដោយជួយបញ្ចេញជាតិពុលចេញពីរាងកាយ។ ដូចនេះ ក្នុងមួយអាទិត្យអ្នកគួរតែហាត់ប្រាណឲ្យបានពី៣ទៅ៥ដង ហើយហាត់ឲ្យបាន៣០នាទីឡើងលើ ទើបអាចបញ្ចេញញើសមកក្រៅច្រើន ដោយធ្វើឲ្យជាតិពុលក្នុងថ្លើមក៏អាចចេញមកក្រៅបានអស់ដែរ៕