ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំខាល
នារីដែលកើតក្នុងឆ្នាំខាល មិនចេះប្រើល្បិច ព្រមទាំងមិនចេះប្រកាន់ច្រើនឡើយ។ ជាពិសេស ពេលមនុស្សនៅជុំវិញខ្លួនជួបនឹងការលំបាក គេតែងតែចេញមុខជួយជានិច្ច។ ជាហេតុដែលធ្វើឲ្យគេតែងតែអាចទទួលបានជំនួយធំពេលដែលជួបនឹងបញ្ហាម្តងៗ។ ដូចនេះ ក្រដាសប្រាក់ដែលមានក្នុងដៃនឹងមិនចេះមានលេខតូចនោះទេ។
ឆ្នាំថោះ
មនុស្សស្រីដែលកើតក្នុងឆ្នាំថោះ មានចិត្តដែលល្អ ដោយចូលចិត្តជួយអ្នកដទៃជានិច្ច។ ជាពិសេស លាភធំៗក៏ចូលចិត្តតាមក្បែរខ្លួនគេផងដែរ។ ជាហេតុដែលធ្វើឲ្យគេអាចចំណេញបានប្រាក់ក្រាស់រហូត។ ដូចនេះ ការចាយវាយប្រចាំថ្ងៃនឹងមិនមែនជាបញ្ហាទៀតទេ ដោយមានចាយពេញៗដៃតែម្តង។
ឆ្នាំមមី
នារីដែលកើតក្នុងឆ្នាំមមី មិនចេះធ្វើបាបនរណាទេ ថែមទាំងតែងតែមិនអាចបែងចែកនរណាល្អ ឬអាក្រក់នោះទេ។ ជាហេតុដែលធ្វើឲ្យទេវតាអាណិត ដោយតែងតែនាំមនុស្សល្អមកក្បែរខ្លួនគេជានិច្ច។ ដូចនេះ ការរកបានប្រាក់ធំជាងអ្នកដទៃមិនមែនជាបញ្ហាសម្រាប់គេទៀតនោះទេ៕