ខ្ពស់៖ ធ្វើឲ្យនោមញឹក
តម្រងនោមអ្នកអាចនឹងត្រូវធ្វើការកាន់តែខ្លាំងនៅពេលមានជាតិស្ករបន្ថែមក្នុងឈាមបែបនេះ ។ នៅពេលដែលតម្រងនោមមិនអាចធ្វើការបាន រាងកាយនឹងព្យាយាមបញ្ចេញវាមកខាងក្រៅ ជាមួយនឹងទឹកដែលអ្នកត្រូវការ ដូច្នេះវានឹងទៅជានោមច្រើនទៅវិញ។
ខ្ពស់៖ ធ្វើឲ្យអ្នកស្រេកទឹក
ដើម្បីយកឈ្នះការលើសជាតិស្ករ រាងកាយអាចនឹងទាញទឹកចេញពីជាលិកាចូលទៅក្នុងសរសៃឈាម។ ដោយសារតែអ្នកត្រូវការជាតិទឹកដើម្បីបង្កើតថាមពល ផ្ទេរជីវជាតិ និងកំចាត់ជាតិពុល ខួរក្បាលនឹងប្រាប់អ្នកថា ត្រូវតែស្រេកទឹក ដូច្នេះអ្នកនឹងញ៉ាំទឹកកាន់តេច្រើន
ខ្ពស់៖ ស្ងួតមាត់
មាត់អ្នកអាចនឹងស្ងួត និងប្រេះនៅគែមៗនៅពេលដែលរាងកាយលែងសូវមានជាតិទឹក។ ទឹកមាត់កាន់តែតិច និងជាតិស្ករក្នុងឈាមកាន់តែឡើងខ្ពស់ នឹងធ្វើឲ្យអ្នកងាយនឹងមានការបង្ករោគណាស់។ អញ្ចាញធ្មេញអាចនឹងហើម ហើយតំបៅពងពណ៌សៗនៅលើអណ្តាត និងថ្ពាលខាងក្នុងក៏អាចនឹងកើតឡើងដែរ។ តែរឿងនេះអាចនឹងដោះស្រាយបាននៅពេលអ្នកញ៉ាំទឹកកាន់តែច្រើន ឬទំពារស្ករកៅស៊ូគ្មានជាតិផ្អែម។
ខ្ពស់៖ បញ្ហាស្បែក
រាងកាយនឹងត្រូវការជាតិទឹកពីគ្រប់កន្លែងដើម្បីយកឈ្នះការលើសជាតិស្ករក្នុងឈាម។ ដូច្នេះវានឹងធ្វើឲ្យស្ងួត រមាស់ ប្រេះនៅស្បែគ ជាពិសេសនៅជើង កែងដៃ ប្រអប់ជើង និងប្រអប់ដៃ។ ក្នុងពេលនេះ កម្រិតជាតិស្ករក្នុងឈាមខ្ពស់ក៏អាចធ្វើឲ្យខូចខាតដល់សរសៃប្រសាទបានដែរ។ រឿងនេះហៅថា Diabetic Neuropathy។ វាអាចធ្វើឲ្យអ្នកកាន់តែពិបាកក្នុងពេលដែលមានដំបៅ ឬការបង្ករោគផ្សេងៗ។ បើមិនព្យាបាលទេ វាអាចទៅជាបញ្ហាកាន់តែធំទៀតក៏មានដែរ។
ខ្ពស់៖ បញ្ហាគំហើយ
រាងកាយអ្នកប្រហែលជាទាញទឹកចេញពីក្នុងកញ្ចក់ភ្នែគ ដែលធ្វើឲ្យអ្នកកាន់តែពីបាកមើលឃើញច្បាស់។ ហើយជាតិស្ករក្នុងឈាមខ្ពស់អាចបំផ្លាញសរសៃឈាមនៅបាតភ្នែកបានថែមទៀតផង។ រឿងនេះធ្វើឲ្យភ្នែកមើលលែងឃើញរហូតបាន។
ខ្ពស់៖ អស់កម្លាំង
នៅពេលអ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី២ ហើយជាតិស្ករឡើងខ្ពស់ពេក អ្នកទំនងជាងាយនឹងអស់កម្លាំងណាស់។ អ្នកអាចមានការអស់កម្លាំងដូចគ្នានឹងជំងឺទឹកនោមផ្អែមប្រភេទទី១ដែរ ដោយសារតែអាំងស៊ុយលីនធ្វើការចាប់ជាតិស្ករចូលទៅក្នុងកោសិកាដើម្បីបង្កើតថាមពលមិនបាន។
ទាប៖ អស់កម្លាំង
បើសិនជាអ្នកមានជំងឺទឹកនោមផ្អែម អាំងស៊ុយលីនគឺជាមធ្យោបាយតែមួយគត់ក្នុងការបញ្ចុះជាតិស្ករក្នុងឈាមនៅពេលវាឡើងខ្ពស់។ ប៉ុន្តែបើសិនជាអ្នកមានអាំងស៊ុយលីនច្រើនពេក វាអាចនឹងបញ្ចេញជាតិស្ករលឿន រហូតដល់រាងកាយមិនអាចជំនួសវិញបានលឿនដែរ។ រឿងនេះនឹងធ្វើឲ្យអ្នកអស់កម្លាំង។
ខ្ពស់៖ បញ្ហានៃការរំលាយអាហារ
បើសិនជាជាតិស្ករក្នុងឈាមអ្នកឡើងខ្ពស់ពេក វាអាចបំផ្លាញសរសៃប្រសាទ Vagus ដែលជួយធ្វើឲ្យអាហារចូលទៅក្នុងក្រពះ និងពោះវៀនបាន។ អ្នកប្រហែលជាត្រូស្រកទម្ងន់ដោយសារតែមិនឃ្លានអាហារ។ អ្នកប្រហែលជាពិបាកជាមួយនឹងការច្រាលអាស៊ីតនៅក្រពះ រមួលពោះ ក្អួត និងទល់លាមកធ្ងន់ធ្ងរ។
ទាប៖ បេះដូងលោតចម្លែក
អ័រម៉ូនដែលជួយបង្កើនជាតិស្ករក្នុងឈាមនៅពេលវាចុះទាប ក៏អាចបង្កើនចង្វាក់បេះដូង និងធ្វើឲ្យអ្នកមានអារម្មណ៍ថា បេះដូងឈប់ដើរដែរ។ ការធ្លាក់ចុះជាតិស្ករក្នុងឈាមភាគច្រើនកើតឡើងជាផលរំខាននៃការប្រើប្រាស់ថ្នាំព្យាបាលជំងឺទឹកនោមផ្អែម។
ទាប៖ ញ័រ
ជាតិស្ករក្នុងឈាមចុះទាប អាចធ្វើឲ្យប្រព័ន្ធសរសៃប្រសាទកណ្តាលធ្វើការមិនបានល្អ ដែលវាមាននាទីគ្រប់គ្រងលើរបៀបនៃការធ្វើចលនា។ នៅពេលរឿងនេះកើតឡើង រាងកាយនឹងបញ្ចេញអ័រម៉ូនជាច្រើនដូចជា Adrenaline ដើម្បីជួយឲ្យអ្វីៗវិលមកភាពដើមវិញ។ ប៉ុន្តែអ័រម៉ូនទាំនេះក៏ប្រហែលជាធ្វើឲ្យដៃ និងកន្លែងផ្សេងៗទៀតនៃរាងកាយញ័របានដែរ៕