ផ្ទះរបស់ឆ្នាំទាំង៣ខាងលើ ជាកន្លែងដែលទេវតាទ្រព្យតែងតែនៅជានិច្ច។ ហេតុអ្វីបានជាបែបនេះទៅ?
ឆ្នាំជូត
អ្នកដែលកើតក្នុងឆ្នាំនេះ ជាមនុស្សដែលមានខួរក្បាលឆ្លាតវៃ ថែមទាំងចេះក្តោបក្តាប់ឱកាសគ្រប់យ៉ាង។ ម្យ៉ាងទៀត បើគេសម្រេចចិត្តធ្វើអ្វីមួយ គេនឹងតស៊ូដល់ទីបញ្ចប់។ ដូចនេះ ទេវតាទ្រព្យនឹងតាមថែរក្សាគេ ឲ្យចំណេញបានទ្រព្យមួយផ្នែកធំចូលផ្ទះយ៉ាងងាយ។
ឆ្នាំមមី
អ្នកដែលកើតក្នុងឆ្នាំនេះ ជាមនុស្សដែលមានគំនិតច្នៃប្រឌិតខ្ពស់ ដោយមិនងាយដើរថយក្រោយឡើយ។ ដោយសារតែស្មារតីបែបនេះហើយ ទើបធ្វើឲ្យទេវតាទ្រព្យស្រឡាញ់ ហើយនាំទ្រព្យជាច្រើនមកឲ្យ។ ជាហេតុដែលធ្វើឲ្យអ្នកផ្ទះរបស់គេមិនខ្វះលុយចាយឡើយ។
ឆ្នាំរោង
នៅពេលដែលមានឱកាសចំណេញ គេនឹងមិនមើលរំលងឡើយ។ ម្យ៉ាងទៀត គេក៏មានអ្នកតាមជួយច្រើនដែរ ដោយធ្វើឲ្យគេអាចចំណេញបានប្រាក់ចូលមកយ៉ាងងាយ។ មិនថាលាភក្នុង ឬក្រៅទេ សុទ្ធតែចូលមកទាំងអស់តែម្តង៕