ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំរោង
នារីឆ្នាំរោង កើតមកគឺនៅក្នុងគ្រួសារដែលមានលុយ ដោយផ្តល់ការអប់រំ និងភាពកក់ក្តៅឲ្យគេបានគ្រប់គ្រាន់។ ជាពិសេស គេនៅក្នុងគ្រួសារដែលផ្តល់ចំណេះដល់គេបានគ្រប់គ្រាន់ ដោយធ្វើឲ្យគេធំឡើង ឬកាន់តែចាស់ទៅ ក៏មានលុយចាយដែរ ដោយមិនចាំបាច់ពឹងលើនរណាឡើយ។
ឆ្នាំរកា
នារីឆ្នាំរកា កើតមកក្នុងគ្រួសារមានជីវភាពមិនសូវល្អទេ ដោយមានភាពលំបាកខ្លះ។ ជាហេតុដែលធ្វើឲ្យគេរឹងមាំតាំងពីតូច ដោយមានការតស៊ូខ្ពស់ ហើយមានប្រាជ្ញាឆ្លាតវៃ ធ្វើឲ្យគេអាចរកបានប្រាក់ខ្ពស់ចូលមកជាបន្តបន្ទាប់ពេលដែលធំឡើយ។ ដូចនេះ ពេលចាស់ទៅ គេក៏មិនចាំបាច់បារម្ភពីជីវភាពរបស់គេផងដែរ។
ឆ្នាំថោះ
នារីឆ្នាំថោះ ជាបុគ្គលដែលមានសម្រស់ស្អាតតាំងពីតូច ថែមទាំងមានចរិតទន់ភ្លន់ ធ្វើឲ្យគេអាចរស់នៅបានស្រួលតាំងពីតូច។ ជាពិសេស ពេលធំឡើង គេនឹងអាចរកបានចំណូលខ្ពស់ចូលមក ដោយធ្វើឲ្យជីវភាពគេមិនលំបាកឡើយ៕