ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមុខសញ្ញាដែលប្រាប់អ្នកថាកូនអ្នកជិតឈឺហើយ។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលលាមកកូនប្រែជារឹង ហើយស្ងួត និងមានក្លិន ដោយកូនពិបាកក្នុងការបត់ជើងធំ នោះមានន័យថា កូនអាចនឹងក្តៅក្នុង។ បើទុកយូរ កូននឹងងាយផ្តាសាយបាន។ ដូចនេះ អ្នកម្តាយគួរតែឲ្យកូនញ៉ាំទឹកច្រើន ទើបអាចកែប្រែអាការៈមួយនេះ។
- នៅពេលដែលមាត់កូនស្លេក អ្នកគួរតែប្រយ័ត្នពីក្រពះ ឬថ្លើមរបស់កូន ជួនកាលក៏មកពីកូនភ័យរឿងអ្វីដែរ ព្រោះកូនក្មេងឆាប់ភ័យ។ ដូចនេះ អ្នកគួរតែសង្កេតមើលអាការៈកូនឲ្យបានជាប់ ទើបដឹងថាកូនកើតអ្វី ហើយព្យាបាលបានទាន់ពេល។
- នៅពេលដែលមុខកូនប្រែជាក្រហម ត្រចៀកក៏ក្រហម ហើយកូននៅមិនសុខ អន្ទះអន្ទែង មានន័យថាកូនកំពុងតែជិតក្តៅខ្លួនហើយ។ ដូចនេះ អ្នកគួរតែប្រយ័ត្ន ហើយមើលថែកូនឲ្យបានល្អ ទើបសុខភាពកូនមិនងាយប្រឈមមុខនឹងគ្រោះថ្នាក់។
- នៅពេលដែលកូនស្រាប់តែយំដោយមិនដឹងមូលហេតុ អ្នកគួរតែប្រយ័ត្នហើយ ព្រោះក្នុងខ្លួនកូនអាចនឹងមិនស្រួល។ ដូចនេះ អ្នកអាចវាស់កម្តៅ ហើយឆែតមើលរាងកាយរបស់កូនថាតើមានហើមពោះទេ ឬមានកើតអាការៈអ្វីទេ ដើម្បីងាយស្រួលក្នុងការព្យាបាល។
- នៅពេលដែលបាតដៃកូនក្តៅ ហើយចេញញើស អ្នកគួរតែប្រយ័ត្នពីក្រពះ និងពោះវៀនរបស់គេ ដោយឲ្យកូនញ៉ាំអាហារដែលមានជាតិស្ករទាប ខ្លាញ់តិច ទើបងាយស្រួលរំលាយអាហារបាន៕