ខាងក្រោមនេះជាប្រភេទអាហារដែលអ្នកគួរតែទទួលទានឲ្យបានច្រើន ព្រោះវាមានឥទ្ធិពលជួយធ្វើឲ្យសុខភាពល្អអាចកាត់បន្ថយកម្រិតសម្ពាធឈាម និងជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។
ត្រីសាលម៉ុន និងខ្លាញ់ត្រី
ត្រីសាលម៉ុន គឺជាប្រភពដ៏ល្អនៃខ្លាញ់អូមេហ្គា ៣ ដែលមានប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាពបេះដូង។ ខ្លាញ់ទាំងនេះអាចជួយបន្ថយកម្រិតសម្ពាធឈាមកាត់បន្ថយការរលាក និងបន្ថយកម្រិតនៃសមាសធាតុ ទប់ស្កាត់សរសៃឈាមដែលហៅថា oxylipins ។ ដូច្នោះការទទួលទានត្រីដែលមានខ្លាញ់អូមេហ្គា ៣ កាន់តែច្រើននឹងធ្វើឲ្យកម្រិតសម្ពាធឈាមទាប។
ការ៉ុត
ការ៉ុតមានរសជាតិផ្អែម និងមានជីវជាតិ ជាបន្លែសំខាន់ក្នុងរបបអាហារមនុស្សជាច្រើន។ ការ៉ុតមានសមាសធាតុ phenolic ខ្ពស់ដូចជា chlorogenic, p-coumaric និងអាស៊ីត caffeic ដែលជួយបន្ធូរសរសៃឈាម និងកាត់បន្ថយការរលាក ឬជួយបន្ថយកម្រិតសម្ពាធឈាម។ យ៉ាងណា ការបរិភោគការ៉ុតឆៅអាចមានប្រយោជន៍ជាងក្នុងការកាត់បន្ថយសម្ពាធឈាមខ្ពស់។
Celery
Celery គឺជាបន្លែដ៏ពេញនិយមដែលអាចមានឥទ្ធិពលវិជ្ជមានទៅលើសម្ពាធឈាម មានផ្ទុកសារធាតុ phthalides ដែលអាចជួយសម្រួលសរសៃឈាម និងបន្ថយកម្រិតសម្ពាធឈាម។
ប្រូខូលី
ប្រូខូលីមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព រួមទាំងសុខភាពនៃប្រព័ន្ធឈាមរត់របស់អ្នកផងដែរ។ ការបន្ថែមបន្លែ cruciferous នេះទៅក្នុងរបបអាហាររបស់អ្នកអាចជាមធ្យោបាយដ៏ឆ្លាតវៃក្នុងការបន្ថយសម្ពាធឈាម។ ប្រូខូលី មានសារធាតុប្រឆាំងអុកស៊ីតកម្ម flavonoid ខ្ពស់ ដែលអាចជួយកាត់បន្ថយសម្ពាធឈាមដោយការជំរុញមុខងារសរសៃឈាម និងបង្កើនកម្រិតនីទ្រីកអុកស៊ីតនៅក្នុងខ្លួនរបស់អ្នក៕