ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំមមែ
នារីដែលកើតក្នុងឆ្នាំមមែ មានទេពកោសល្យខ្ពស់ ថែមទាំងចូលចិត្តជួយអ្នកដទៃ។ ជាហេតុដែលធ្វើឲ្យគេអាចទទួលបានឱកាសជាច្រើន។ ថ្វីត្បិតតែគេរាងឆេវឆាវបន្តិច ប៉ុន្តែគេអាចនាំលាភធំណាស់ជូនស្វាមីខ្លួន។
ឆ្នាំរកា
មនុស្សស្រីដែលកើតក្នុងឆ្នាំរកា ចរិតមិនសូវល្អ ប៉ុន្តែអាចនាំទ្រព្យធំឲ្យប្តីបាន។ ជាពិសេស គេអាចជួយឲ្យមុខរបររបស់ស្វាមីរីកចម្រើនខ្លាំងណាស់។ ដូចនេះ ប្រាក់ចំណេញក៏ចូលមកច្រើនផងដែរ។
ឆ្នាំមមី
នារីដែលកើតក្នុងឆ្នាំមមី មានចិត្តល្អ ថែមទាំងចេះគោរពអ្នកដទៃ។ ជាពិសេស គេពូកែក្នុងការដោះស្រាយបញ្ហាផងដែរ។ ជាហេតុដែលធ្វើឲ្យការងារគេតែងតែទទួលបានផលល្អ។ មិនត្រឹមតែប៉ុណ្ណោះ ក៏អាចជួយឲ្យប្តីគេរកបានប្រាក់ធំផងដែរ៕