ប្រសិនបើរាងកាយរបស់អ្នក មានបញ្ចេញនូវសញ្ញាទាំង៤ប្រភេទនេះ សូមប្រញាប់ប្រញាល់ទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ ព្រោះនេះជាសញ្ញាព្រមានដែលបង្ហាញថាថ្លើមរបស់អ្នកកំពុងតែមានបញ្ហាធ្ងន់ធ្ងរហើយ មិនគួរមើលរំលងនោះទេ។
បាត់បង់ចំណង់អាហារ
ប្រសិនបើអ្នកមានអារម្មណ៍ថាបាត់បង់ចំណង់អាហារ ហើយអស់កម្លាំងនោះគឺអាចព្រមានអ្នកថាអ្នកកំពុងមានបញ្ហាថ្លើម។ ជាពិសេស ក្នុងស្ថានភាពនេះ អ្នកជំងឺភាគច្រើនធ្វើឱ្យរោគសញ្ញាកាន់តែធ្ងន់ធ្ងរ។ ដូច្នេះហើយ នៅពេលដែលអ្នកឃើញសញ្ញាដូចបានរៀបរាប់ខាងលើ អ្នកត្រូវទៅមណ្ឌលសុខភាព ដើម្បីពិនិត្យ និងប្រឹក្សា។
ឧស្សាហ៍ហើមពោះ
ប្រសិនបើអ្នកមានអារម្មណ៍ថាហើមពោះ នេះជាសញ្ញាច្បាស់មួយនៃមុខងារថ្លើមចុះខ្សោយ ម្យ៉ាងទៀតនៅពេលដែលអ្នកឃើញសញ្ញានេះ វាក៏អាចជាសញ្ញានៃបញ្ហារំលាយអាហារផ្សេងទៀត ដូចជាការញ៉ាំអាហារសម្បូរប្រូតេអ៊ីន ឬ អាហារសម្បូរជាតិខ្លាញ់ផងដែរ។
តែងតែមានអារម្មណ៍ចង់ក្អួត និងចង្អោរ
យោងទៅតាមអ្នកជំនាញនៅពេលដែលថ្លើមត្រូវបានខូចខាតវានឹងមានរោគសញ្ញានៃការក្អួតចង្អោរ។ មូលហេតុគឺដោយសារតែនៅពេលដែលថ្លើមចុះខ្សោយ សកម្មភាពនៃការរំលាយអាហារនឹងមិនត្រូវបានដំណើរការ ដែលនឹងនាំឱ្យមានការរំលាយអាហារ និងហើមពោះ ធ្វើឱ្យអ្នកជំងឺបាត់បង់ចំណង់អាហារ និងមានអារម្មណ៍ចង់ក្អួតបែបនេះ។
ទឹកនោមមានពណ៌ងងឹត
យោងតាមអ្នកជំនាញ ទឹកនោមប្រែជាមានពណ៌ងងឹតអាចបណ្តាលមកពីការទទួលទានទឹកមិនគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ ជាពិសេសអាកាសធាតុក្តៅដូចសព្វថ្ងៃនេះ បណ្តាលឲ្យបែកញើសច្រើន និងខ្សោះជាតិទឹក ឬ វាក៏អាចមកពីអ្នកកំពុងប្រើថ្នាំមួយចំនួនដែលបណ្តាលឱ្យទឹកនោមប្រែពណ៌ផងដែរ។ តែជាទូទៅនៅពេលដែលអ្នករកឃើញថានៅពេលអ្នកបត់ជើងតូច ពណ៌នៃទឹកនោមរបស់អ្នកគឺងងឹតជាងធម្មតា ឬ អ្នកមានរោគសញ្ញាផ្សេងទៀតដូចជា៖ លាមកពណ៌ស វាទំនងជាសញ្ញានៃជំងឺថ្លើមហើយ៕