ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបស់៣ដែលមិនអាចទុកនៅក្រោយទ្វារ។ តើមានអ្វីខ្លះទៅ?
- ក្រោយទ្វារមិនគួរឲ្យមានអាងត្រីទេ ព្រោះអាចកាត់ផ្លូវទ្រព្យអ្នកដាច់ ថែមទាំងធ្វើឲ្យហ៊ុងស៊ុយក្នុងផ្ទះមិនឡើងនោះទេ។ ជាហេតុដែលធ្វើឲ្យអ្នកមិនអាចរកបានលុយធំមកទុកក្នុងផ្ទះនោះឡើយ។
- អ្នកមិនគួរធ្វើបន្ទប់ទឹកនៅក្រោយទ្វារឡើយ ដោយបើកទ្វារធំភ្លាម ឃើញបន្ទប់ទឹកភ្លាម។ បន្ទប់ទឹកបែបនេះ នឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកខ្លាំង ជាពិសេសគឺក្រលៀនតែម្តង។
- ក្រោយទ្វារមិនគួរឲ្យមានកញ្ចក់ឡើយ ព្រោះអាចធ្វើឲ្យអ្នកជួបនឹងឧបសគ្គច្រើន។ ជាហេតុដែលធ្វើឲ្យអ្នកមិនសូវទទួលបានជោគជ័យនោះទេ។ ដូចនេះ អ្នកនឹងមិនមានទ្រព្យអ្វីអាចចូលមកបានឡើយ៕