ជំងឺគាំងបេះដូងកើតឡើងនៅពេលលំហូរឈាមដែលមានអុកស៊ីសែនច្រើន ទៅសាច់ដុំបេះដូងត្រូវបានកាត់បន្ថយ ឬកាត់ផ្តាច់ទាំងស្រុង ។ រឿងនេះច្រើនតែបណ្តាលមកពីជំងឺគ្រិនរឹងសរសៃឈាម ដែលវាទាក់ទងនឹងកំណកខ្លាញ់ កូឡេស្តេរ៉ុល និងសារធាតុផ្សេងៗ ។
ពេលខ្លះ កំណកឈាមនេះអាចរបេះចេញ ហើយកំណកឈាមអាចកើតឡើងនៅជុំវិញវា ។ កំណកឈាមក្នុងសរសៃឈាមបេះដូងនឹងទៅស្ទះដល់លំហូរឈាមចិញ្ចឹមសាច់បេះដូង ដែលជាហេតុនាំឲ្យសាច់ដុំបេះដូងនោះទៅជាងាប់ ហើយងាប់សាច់ដុំនោះតែម្តង។ ករណីនេះហៅថាជំងឺគាំងបេះដូង ឬ Myocardial Infarction (MI)។
ដើម្បីបង្ការជំងឺគាំងបេះដូងយកល្អគួរតែព្យាយាមធ្វើរឿងដូចខាងក្រោមនេះ៖
- ប្រើប្រាស់របៀបរស់នៅដែលផ្តល់សុខភាពដល់បេះដូងជាមួយនឹងរបបអាហារមានជាតិខ្លាញ់ទាប និងការហាត់ប្រាណ ព្រោះវាជាមធ្យោបាយដ៏ល្អបំផុតសម្រាប់បង្ការជំងឺបេះដូង និងគាំងបេះដូង
- របបអាហារផ្តល់សុខភាពបេះដូងរួមមាន អាហារសម្បូរជីវជាតិដូចជា ផ្លែឈើ និងបន្លែ និងគ្រាប់ធញ្ញជាតិ ព្រមទាំងកាត់បន្ថយជាតិខ្លាញ់ និងផ្អែម។
- ការហាត់ប្រាណទៀងទាត់ក៏អាចជួយថែរក្សាសុខភាពឲ្យមានទម្ងន់ផ្តល់សុខភាព និងបង្ការជំងឺបេះដូង និងគាំងបេះដូង។
- គន្លឹះផ្សេងទៀតដែឡត្រូវផ្លាស់ប្តូររបៀបរស់នៅដែលអាចបង្ការជំងឺបេះដូង និងគាំងបេះដូងរួមមាន មិនជក់បារី កាត់បន្ថយការញ៉ាំគ្រឿងស្រវឹង កាត់បន្ថយស្រ្តេស និង គ្រប់គ្រងជំងឺទឹកនោមផ្អែមនិងលើសសម្ពាធឈាម៕