ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំរកា
បុគ្គលដែលកើតក្នុងឆ្នាំរកា មានចិត្តដែលល្អ ថែមទាំងចូលចិត្តជួយអ្នកដទៃផងដែរ។ ជាពិសេស គេក៏មិនងាយបោះបង់ចោលការងារដែលលំបាកផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ លាភសំណាងតែងតែមកក្បែរខ្លួនគេជានិច្ច។ ជាហេតុដែលធ្វើឲ្យមួយជីវិតនេះ គេតែងតែមានប្រាក់ចាយជានិច្ច មិនចេះខ្វះដូចអ្នកដទៃនោះទេ។
ឆ្នាំថោះ
អ្នកដែលកើតក្នុងឆ្នាំថោះ ក៏ចូលចិត្តជួយអ្នកដែលលំបាកដែរ។ ជាពិសេស នៅពេលដែលជួបនឹងបញ្ហាគឺមានអ្នកចេញមុខជួយជានិច្ច។ មិនត្រឹមតែប៉ុណ្ណោះ សំណាងល្អតែងតែមកអែបក្បែរខ្លួន។ ជាហេតុដែលធ្វើឲ្យការរស់នៅប្រចាំថ្ងៃនឹងប្រែជាល្អមិនគួរឲ្យជឿនោះទេ។ ដូចនេះ អ្នកនឹងមិនរស់ក្រោមសម្ពាធគ្មានលុយចាយទៀតទេ។
ឆ្នាំរោង
មនុស្សដែលកើតក្នុងឆ្នាំរោង មិនថាដើរដល់ណាទេគឺអាចរាប់អានបានមិត្តល្អជានិច្ច។ ជាពិសេស បញ្ហាដែលចូលមកនឹងមានអ្នកជួយដោះស្រាយជានិច្ច។ មិនត្រឹមតែប៉ុណ្ណោះ អ្នកនឹងមិនសូវជំពាក់បំណុលនរណាទេ ដោយមានលុយរាប់ជានិច្ច។ ដូចនេះ ការរស់នៅនឹងមិនចាញ់នរណានោះឡើយ៕