ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសកម្មភាពរបស់កូនដែលទើបតែចេញពីពោះអ្នកម្តាយ។ តើមានអ្វីខ្លះទៅ?
- ក្រោយពេលដែលកូនកើតចេញមកភ្លាម កូននឹងយំភ្លាម ព្រោះនេះជាវិធីដែលកូនបង្ហាញពីអារម្មណ៍របស់គេដែលបានមកដល់ពិភពដែលប្លែកខ្លាំង ហើយក៏ជាវិធីដែលប្រាប់អ្នកទាំងអស់គ្នាពីវត្តមានរបស់គេផងដែរ។ ជាធម្មតា កូនកើតចេញមកនឹងយំមុនគេ។ ប៉ុន្តែបើកូនមិនយំ គ្រូពេទ្យនឹងពិនិត្យសុខភាពរបស់កូនភ្លាម ហើយធ្វើឲ្យគេយំ។
- ថ្វីត្បិតតែពេលកូនកើតចេញមកភ្លាម មើលមិនឃើញរបស់នៅជុំវិញខ្លួនច្បាស់។ ប៉ុន្តែកូននៅតែងាកមើលឆ្វេងស្តាំដើម្បីរកអ្នកម្តាយ ទោះបីជាកូនមើលមិនឃើញ តែកូនដឹងពីក្លិនអ្នកម្តាយ ព្រោះគេនៅក្នុងពោះអ្នកម្តាយយូរមកហើយ។
- កូននឹងបៀរដៃរបស់គេក្រោយពេលដែលចេញពីពោះអ្នកម្តាយ។ ការបៀរដៃនេះមិនមែនជាការឃ្លានទេ ប៉ុន្តែជាទម្លាប់ដែលគេមានតាំងពីនៅក្នុងពោះអ្នកម្តាយ។ ទម្លាប់មួយនេះអាចធ្វើឲ្យគេមានអារម្មណ៍សុវត្ថិភាពពេលដែលគេទើបតែមកដល់ពិភពដ៏ប្លែកនេះ៕