ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំវក
នារីដែលកើតក្នុងឆ្នាំវក មានភាពរសរវើក ថែមទាំងអាចមើលថែទាំគ្រួសារបានយ៉ាងល្អ។ ជាពិសេស ក្រោយពេលដែលរៀបការរួច គេនឹងអាចជួយដោះស្រាយបញ្ហាគ្រប់យ៉ាងរបស់ស្វាមីបាន។ ជាហេតុដែលធ្វើឲ្យប្តីអាចបង្កើតបានសុទ្ធតែប្រាក់ដែលមានលេខធំ។ ដូចនេះ ការរស់នៅនឹងប្រកបដោយសុភមង្គលខ្លាំងណាស់។
ឆ្នាំរកា
មនុស្សស្រីដែលកើតក្នុងឆ្នាំរកា អាចនាំបានទ្រព្យធំជូនស្វាមីខ្លាំងណាស់។ ជាពិសេស ក្រោយពេលដែលចាប់ដៃគ្នាកសាងគ្រួសារជាមួយគ្នារួច លុយនឹងចាប់ផ្តើមចូលមកដោយមិនដឹងខ្លួន។ ជាហេតុដែលធ្វើឲ្យជីវភាពរស់នៅប្រែជាល្អទៅៗ។ ដូចនេះ ក្នុងផ្ទះនឹងមានលុយចាយបានគ្រប់គ្រាន់ ដោយធ្វើឲ្យអ្នកទាំងពីរមិនសូវកើតមានជម្លោះនោះទេ។
ឆ្នាំមមី
នារីដែលកើតក្នុងឆ្នាំមមី តែងតែអាចនាំយកលាភធំជូនប្តីជានិច្ច។ ជាពិសេស ក្រោយពេលដែលរៀបការរួច ស្វាមីនឹងចាប់ផ្តើមអាចរកឃើញផ្លូវក្នុងការកើបបានប្រាក់ក្រាស់។ មិនត្រឹមតែប៉ុណ្ណោះ អ្នកទាំងពីរនឹងអាចរស់នៅក្នុងផ្ទះវីឡាដែលធំ ព្រមទាំងបើកបានឡានដែលទំនើបផងដែរ។ ដូចនេះ ការរស់នៅប្រចាំថ្ងៃនឹងមិនចេះខ្វះខាតនោះឡើយ។
ឆ្នាំច
មនុស្សស្រីដែលកើតក្នុងឆ្នាំច ក្រោយពេលដែលរៀបការរួច នឹងអាចជួយឲ្យមុខរបររបស់ស្វាមីរីកចម្រើនខ្លាំងណាស់។ ជាពិសេស ប្រាក់ចំណេញដែលទទួលបានគឺកើនទៅៗតែម្តង។ មិនត្រឹមតែប៉ុណ្ណោះ ជីវភាពរស់នៅនឹងមិនមែនជាបញ្ហានោះទេ ដោយមិនចេះខ្វះលុយឡើយ។ ដូចនេះ នរណាដណ្តឹងគេបានធ្វើជាប្រពន្ធពិតជាសំណាងខ្លាំងណាស់៕