អាហារសុខភាព
- អ្នកគួរតែពិសារអាហារដែលមានផ្ទុកជាតិសរសៃខ្ពស់ដូចជា ពពួកសណ្តែក ស្រូវសាលី បន្លែ និងផ្លែឈើ។
- អ្នកគួរតែកុំបរិភោគអាហារកែច្នៃដូចជាអាហារកំប៉ុង ព្រមទាំងភេសជ្ជៈផ្អែមៗដែលមានផ្ទុកជាតិស្ករខ្ពស់។
- អ្នកគួរតែជ្រើសរើសប្រភេទខ្លាញ់ដែលល្អដូចជាខ្លាញ់ត្រី និងប្រេងអូលីវជាដើម។
រក្សាទម្ងន់ឲ្យបានល្អ
- អ្នកគួរតែហាត់ប្រាណ និងបរិភោគអាហារសុខភាព ដើម្បីគ្រប់គ្រងទម្ងន់ឲ្យបានល្អ ព្រោះបើធាត់ពេក នឹងធ្វើឲ្យអ្នកងាយប្រឈមនឹងជំងឺទឹកនោមផ្អែមខ្លាំងណាស់។
ហាត់ប្រាណឲ្យបានទៀងទាត់:
- ធ្វើសកម្មភាពយ៉ាងហោចណាស់ 150 នាទីក្នុងមួយសប្តាហ៍ ដូចជាដើរលឿន, ជិះកង់ ឬហែលទឹក។
- ការហាត់ប្រាណអាចជួយគ្រប់គ្រងទម្ងន់ និងធ្វើឲ្យជាតិស្ករក្នុងរាងកាយឋេរ ដោយមិនងាយឡើងខ្ពស់នោះទេ។
ពិនិត្យជាតិស្ករជាប្រចាំ
- អ្នកគួរតែពិនិត្យមើលជាតិស្ករជាប្រចាំ ជាពិសេស អ្នកដែលមានសមាជិកគ្រួសារកើតមានជំងឺនេះ ព្រោះវាអាចជាជំងឺតំណពូជ។
- នៅពេលដែលអ្នកពិនិត្យជាប្រចាំ នោះអ្នកនឹងអាចការពារ ព្រមទាំងព្យាបាលបានទាន់ពេលវេលា។
ចៀសពីបារី និងស្រា
- នៅពេលដែលអ្នកមិនជក់បារី នោះអ្នកនឹងមិនកើតជំងឺទឹកនោមផ្អែម ព្រមទាំងជំងឺដាច់សរសៃឈាមខួរក្បាលទេ។
- នៅពេលដែលអ្នកមិនផឹកស្រា នោះទម្ងន់នឹងមិនឡើង ហើយជាតិស្ករក្នុងរាងកាយក៏មិនឡើងចុះខុសធម្មតាដែរ។
គ្រប់គ្រងសម្ពាធ
- អ្នកគួរតែធ្វើយ៉ាងណាឲ្យរាងកាយអ្នកអាចបន្ធូរអារម្មណ៍ ដោយមិនតានតឹង មិនស្ថិតក្រោមសម្ពាធ ទើបជាតិស្ករក្នុងរាងកាយមិនឡើងចុះ។ ដូចនេះ អ្នកអាចតាំងសមាធិ ហាត់យ៉ូហ្កា ឬធ្វើលំហាត់ប្រាណផ្សេងទៀតដើម្បីឲ្យរាងកាយមានលក្ខណៈធូលស្រាល៕