ប្រសិនជាអ្នកមិនចង់ឲ្យសុខភាពអ្នកទ្រុឌទ្រោម អ្នកមិនគួរតែងតែផ្លាស់ប្តូរពណ៌សក់អ្នកឡើយ។ ហេតុអ្វីបានជាបែបនឹងទៅ?
- នៅពេលដែលអ្នកលាបសក់ច្រើន នោះស្បែកក្បាលអ្នកនឹងងាយកើតមានបញ្ហា ដោយធ្វើឲ្យសក់អ្នកជ្រុះច្រើន ថែមទាំងអាចធ្វើឲ្យសក់អ្នកប្រែជាស្ងួតខ្លាំងទៀតផង។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់មុនពេលដែលសម្រេចចិត្តប្តូរពណ៌សក់ម្តងៗ។
- បើអ្នកប្តូរពណ៌សក់ច្រើន សារធាតុពុលដែលមានក្នុងថ្នាំសក់នោះ នឹងអាចជ្រាបចូលតាមស្បែកក្បាលអ្នក ដោយធ្វើឲ្យប៉ះពាល់ដល់ថ្លើម និងសួតអ្នកជាខ្លាំង។
- ជាងនេះទៅទៀត ស្បែកក្បាលអ្នក នឹងប្រែជាឆាប់ប្រតិកម្ម ព្រោះប៉ះនឹងជាតិថ្នាំច្រើន។ ដូចនេះ អ្នកនឹងងាយកើតមានជំងឺជាច្រើនដែលនឹកស្មានមិនដល់។
- អ្នកនឹងប្រឈមមុខនឹងជំងឺមហារីកខ្ពស់ណាស់នៅពេលដែលអ្នកតែងតែប្តូរពណ៌សក់ញឹកញាប់ ព្រោះសារធាតុដែលមានក្នុងថ្នាំនោះជាសារធាតុដែលអាចបំផ្លាញសុខភាពអ្នកខ្លាំងណាស់។ ដូចនេះ បើអ្នកចង់រក្សាសុខភាពឲ្យបានល្អ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ពីថ្នាំលាពសក់ទាំងនោះ៕