ជាញឹកញយពួកយើងតែងឃើញជីអង្កាមត្រូវបានគេបន្ថែមជាគ្រឿងផ្សំក្នុងស្ករគ្រាប់ ស្ករកៅស៊ូ និងបង្អែមផ្សេងៗ ។ ប៉ុន្តែធ្លាប់ដឹងទេថាជីអង្កាមក៏អាចយកមកបន្ថែមក្នុងអាហារបង្កើនរសជាតិនិងផ្ដល់អត្ថប្រយោជន៍ល្អៗចំពោះសុខភាពផងដែរ។ ថ្ងៃនេះយើងនឹងបង្ហាញឱ្យដឹងពីផលល្អៗនៃការរួមបញ្ចូលជីអង្កាមក្នុងរបបអាហារប្រចាំថ្ងៃ ៖
១. សម្រួលការរំលាយអាហារ
អ្នកអាចបន្ថែមជីអង្កាមក្នុងអាហារដើម្បីដោះស្រាយបញ្ហាពិបាករំលាយអាហារបានយ៉ាងប្រសើរ។ ក្លិននៃជីអង្កាមបង្កើនភាពសកម្មនៃក្រពេញទឹកមាត់ដែលជួយរំលាយអាហារ។ លើសពីនេះទៅទៀតសារធាតុ menthol នៃជីអង្កាមក៏មានប្រសិទ្ធិភាពជាថ្នាំព្យាបាលជំងឺទល់លាមកបែបធម្មជាតិផងដែរ។
២. សម្រួលប្រព័ន្ធផ្លូវដង្ហើម
ជីអង្កាមមានក្លិនខ្លាំងដែលមានប្រសិទ្ធភាពសម្រួលដល់ប្រព័ន្ធផ្លូវដង្ហើមគួរឱ្យកត់សម្គាល់។ ប្រសិនបើអ្នកទទួលរងឥទ្ធិពលពីជំងឺហឺត ចូរទទួលទានតែជីអង្កាម ឬអាហារមានលាយជីអង្កាម។ អាស៊ីត rosmarinic នៃជីអង្កាមមានលក្ខណៈសម្បត្តិប្រឆាំងការរលាកនិងជួយសម្រួលផ្លូវដង្ហើម។
៣. ជួយទប់ទល់បញ្ហាស្ត្រេស
នោះក៏ព្រោះតែជីអង្កាមមានផ្ទុកសារធាតុ menthol ជួយសម្រួលសាច់ដុំកាត់បន្ថយកម្រិតនៃភាពស្ត្រេស។
៤. បំបាត់ក្លិនមាត់មិនល្អ
ជីអង្កាមមានផ្ទុកសារធាតុ menthol និងលក្ខណៈសម្បត្តិប្រឆាំងបាក់តេរីជួយប្រយុទ្ធប្រឆាំងសារធាតុ halitosis ដែលបង្កបញ្ហាក្លិនខ្យល់ដង្ហើមមិនល្អ។
៥. ទប់ស្កាត់និងព្យាបាលអាការៈហើមពោះ
នោះក៏ព្រោះតែជីអង្កាមបង្កើនការផលិតទឹកប្រម៉ាត់ដែលជួយរាងកាយឱ្យកម្ចាត់ជាតិខ្លាញ់កាន់តែល្អជាងមុន៕