តើអ្នកធ្លាប់ដឹងទេថា ក្រចករបស់អ្នកអាចបង្ហាញ ពីសុខភាពទាំងអស់របស់អ្នកបាន ?ស្នាមពណ៌សដែលមាននៅលើក្រចកនៅទីនេះ ឬ ស្នាមពណ៌ក្រហមងៗនៅទីនោះ ឬ ក៏ស្នាមអង្កាញ់ៗ និងកំពកនៅលើក្រចករបស់អ្នក អាចជាសញ្ញានៃជំងឺមួយចំនួន ដែលមាននៅក្នុងខ្លួនអ្នក ។ បញ្ហាជាច្រើនដែលជាប់ទាក់ទងនឹង ថ្លើម, សួត និង បេះដូងអាចលេចឡើងនៅលើក្រចករបស់អ្នក ។
សូមបន្តអាន អត្ថបទនេះ ដើម្បីដឹងថាតើមានអាថ៌កំបាំងអ្វីខ្លះ ដែលក្រចករបស់អ្នកអាចបង្ហាញបាន ។
ក្រចកដែលមានពណ៌ស្លេកស្លាំង
ក្រចកដែលមានសភាពស្លេកស្លាំងខ្លាំង ពេលខ្លះអាចជាសញ្ញានៃជំងឺធ្ងន់ធ្ងរ មួយចំនួនដូចជា
· ជំងឺកង្វះឈាមក្រហម
· ជំងឺខ្សោយបេះដូងដោយសារការស្លាក់ឈាម
· ជំងឺថ្លើម
· ជំងឺកង្វះអាហាររូបត្ថម្ភ
ក្រចកដែលមានពណ៌សស្រអាប់
ប្រសិនបើក្រចករបស់អ្នក ភាគច្រើនមានពណ៌សស្រអាប់ និង មានគែមពណ៌ខ្មៅដិត នេះជាសញ្ញាដែលបង្ហាញប្រាប់ពី បញ្ហារបស់របស់ថ្លើម ដូចជាជំងឺរលាកថ្លើមជាដើម ។ នៅក្នុងរូបភាពនេះ អ្នកក៏អាចឃើញក្រចកអ្នកមានខាន់លឿងផងដែរ ដែលនេះជាសញ្ញាផ្សេងទៀតនៃបញ្ហារបស់ថ្លើម ។
ក្រចកដែលមានពណ៌លឿង
មួយក្នុងចំណោមមូលហេតុទូទៅ ដែលបណ្តាលអោយមានក្រចកពណ៌លឿងនេះ គឺបណ្តាលមកពីការចំលងមេរោគរបស់ពពួកផ្សិត។ ប្រសិនបើការចំលងរោគនោះ មានសភាពកាន់តែធ្ងន់ធ្ងរ ក្រចករបស់អ្នកអាចរួញខ្លី, ឡើងក្រាស់ និងមានស្នាមប្រេះ។ នៅក្នុងករណីដ៏កម្រ ក្រចកពណ៌លឿងអាចចង្អុលបង្ហាញអ្នកពី ស្ថានភាពជំងឺធ្ងន់ធ្ងរជាងនេះទៀត មានដូចជា ជំងឺក្រពេញទីរ៉ូអ៊ីតកំរិតធ្ងន់, ជំងឺសួត, ជំងឺទឹកនោមផ្អែម ឬ ក៏រោគសើរស្បែកផ្សេងទៀត។
ក្រចកដែលមានពណ៌រាងខៀវ
ក្រចកដែលមានពណ៌ខៀវព្រឿងៗ អាចមានន័យថាខ្លួនប្រាណរបស់អ្នក គឺមិនបានទទួលយកអុកស៊ីសែន គ្រប់គ្រាន់នោះទេ ។វាក៏អាចបង្ហាញប្រាប់អ្នក ពីការចំលងរោគនៅក្នុងសួត ដូចជាជំងឺរលាកស្រោមសួត។ បញ្ហារបស់បេះដូងមួយចំនួន ក៏អាចមានទំនាក់ទំនងជាមួយក្រចកពណ៌ខៀវនេះផងដែរ។
ក្រចកដែលមានរាងជ្រួញអង្កាញ់ៗ
ប្រសិនបើ ស្រទាប់ខាងលើរបស់ក្រចករបស់អ្នកឡើងជ្រួញអង្កាញ់ៗ និង ផតចូលក្នុង វាអាចជាសញ្ញាមុនដំបូងនៃរោគសើរស្បែក ឬ ការរលាកសន្លាក់។ ការហើរពណ៌នៃក្រចកជាទូទៅតែងតែកើតមាន ហើយស្បែកនៅខាងក្រោមក្រចកអាចមើលទៅ ហាក់ដូចជាមានពណ៌ក្រហមត្នោត ។
ក្រចកដែលមានស្នាមប្រេះ និង បែក
ក្រចកដែលស្ងួត និង ផុយស្រួយដែលជាញឹកញាប់ តែងតែប្រេះ និង បែកអាចជាប់ទាក់ទងនឹងជំងឺក្រពេញទីរ៉ូអ៊ីត។ ការប្រេះ ឬ បែកក្រចកដែលរួមជាមួយនឹង ស្នាមពណ៌លឿងប្រឿងៗ ទំនងដូចជាបណ្តាលមកពី ការចំលងរោគពពួកផ្សិត ។
ក្រចកប៉ោងដែលមានស្នាមផ្នត់
ប្រសិនបើស្បែកនៅជុំវិញក្រចកអ្នក ឡើងក្រហម និង ប៉ោង វាត្រូវបានគេស្គាល់ថាជាការរលាកនូវ ក្រចកដែលមានស្នាមផ្នត់។ វាក៏ប្រហែលជាលទ្ធផលនៃជំងឺរបេងស្បែក ឬ ភាពមិនប្រក្រតីរបស់ជាលិកាសន្ធានផ្សេងទៀត។ការចំលងរោគ ក៏អាចបណ្តាលអោយក្រចកអ្នកមានសភាពពណ៌ក្រហម និង រលាកផងដែរ។
ក្រចកដែលមានស្នាមខ្មៅនៅផ្នែកខាងក្រោម
ស្នាមខ្មៅដែលមាននៅផ្នែកខាងក្រោមក្រចករបស់អ្នក គួរតែត្រូវធ្វើការស្រាវជ្រាវអោយបានឆាប់រហ័សបំផុតតាមដែលអាចធ្វើបាន ។ ពេលខ្លះ ពួកវាអាចបណ្តាលមកពី ដុំខ្មៅជាំៗ ដែលជាប្រភេទមហារីកស្បែកដ៏គ្រោះថ្នាក់បំផុត។
ការខាំកកេរក្រចក
ការខាំក្រចករបស់អ្នក ប្រហែលជាមិនមានអ្វីលើសពីទំលាប់ចាស់របស់អ្នកនោះទេ តែនៅក្នុងករណីខ្លះ វាជាសញ្ញានៃការថប់បារម្ភយូរអង្វែង ដែលអាចទទួលបានផលប្រយោជន៍ពីការព្យាបាល។ ការខាំ ឬ ក្តិចក្រចកក៏អាចមានទំនាក់ទំនងជាមួយនឹង ភាពមិនប្រក្រតីនៃការឈ្លក់វង្វេងដែលអត់ទ្រាំមិនបាន ។ ប្រសិនបើអ្នក មិនអាចបញ្ឈប់ស្ថានភាពនេះបាន វាពិតជាសំខាន់ណាស់សំរាប់អ្នកក្នុង ការពិភាក្សាបញ្ហានេះជាមួយវេជ្ជបណ្ឌិតរបស់អ្នក។
ក្រចកគ្រាន់តែជាផ្នែកមួយនៃការសង្ស័យប៉ុណ្ណោះ
ទោះបីជាក្រចកមានការផ្លាស់ប្តូរ រួមជាមួយនឹងស្ថានភាពផ្សេងទៀតជាច្រើន ការប្រែប្រួលទាំងនេះកម្រជាសញ្ញាដំបូងណាស់ ។ ហើយភាពមិនប្រក្រតីនៃក្រចកជាច្រើនទៀត គឺមិនមានផលប៉ះពាល់អី្វនោះទេ អ្នករាល់គ្នាដែលមានក្រចកពណ៌ស មិនមែនបានន័យថា សុទ្ធតែមានរោគរលាកថ្លើមនោះទេ។ ប្រសិនបើអ្នកមានការព្រួយបារម្ភពីស្ថានភាពរូបរាងរបស់ក្រចកអ្នកនោះ អ្នកអាចទៅជួបជាមួយនឹងគ្រូពេទ្យផ្នែកសើរស្បែក ៕