ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំម្សាញ់
ឆ្នាំម្សាញ់ ជាបុគ្គលដែលមានប្រាជ្ញាខ្ពស់ក្នុងការរកឃើញផ្លូវដែលសម្បូរលុយណាស់។ នៅពេលដែលគេឃើញផ្លូវភ្លាម គេនឹងរៀបគម្រោងការដើម្បីទទួលបានលុយដែលមានក្នុងផ្លូវនោះភ្លាម។ ជាហេតុដែលធ្វើឲ្យក្រដាសប្រាក់ដែលគេអាចប្រមូលបាននឹងច្រើនទៅៗជាមិនខាននោះឡើយ។
ឆ្នាំជូត
ឆ្នាំជូត អាចនិយាយបានថា ជាបុគ្គលដែលមានខួរក្បាលឆ្លាត ហើយពូកែរកឃើញផ្លូវដែលអាចដើរដល់ផ្លូវទ្រព្យធំខ្លាំងណាស់។ ជាពិសេស មិនថាផ្លូវលំបាកយ៉ាងណាទេ គេសុទ្ធតែអាចពុះពារបាន ហើយទៅយកបានលុយទាល់តែបានតែម្តង។ ជាហេតុដែលធ្វើឲ្យគណនីសន្សំប្រាក់គឺតែងតែមានលុយធំចូលមកជានិច្ច។
ឆ្នាំឆ្លូវ
ឆ្នាំឆ្លូវ ជាមនុស្សដែលមានចិត្តស្មោះត្រង់ ហើយពូកែក្នុងការកំណត់គោលដៅបានវែងឆ្ងាយ។ មិនថាក្នុងកាលៈទេសៈអ្វីទេ គេសុទ្ធតែអាចទាយបានទាំងអស់ ដោយដើរទៅត្រង់តែម្តង។ ជាហេតុដែលធ្វើឲ្យក្នុងជីវិតរបស់គេមិនដើរដល់ផ្លូវដែលគ្មានលុយខ្លាំងទេ។ ដូចនេះ ការរស់នៅក៏មិនសូវប្រទះនឹងបញ្ហាខ្វះខាតនោះដែរ៕