នៅពេលដែលអ្នករៀបចំផ្ទះ អ្នកត្រូវតែប្រយ័ត្នពីចំនុចមួយចំនួន ព្រោះវាអាចបំផ្លាញអ្នកយ៉ាងងាយនៅពេលដែលអ្នកមិនបានចាប់អារម្មណ៍។ តើមានអ្វីខ្លះទៅដែលមិនល្អសម្រាប់អ្នក?
កញ្ចក់ច្រើនពេក
នៅពេលដែលអ្នកផ្ជួរកញ្ចក់ច្រើននៅក្នុងផ្ទះរបស់អ្នក នោះមានន័យថាអ្នកទាំងពីរនឹងងាយបំផ្លាញទ្រព្យសម្បត្តិរបស់ខ្លួនណាស់ ដោយសារតែវានឹងធ្វើឱ្យអ្នកតែងតែចង់ទិញឥវ៉ាន់ ហើយរបស់ទាំងនោះសុទ្ធតែជារបស់ដែលគ្មានប្រយោជន៍ នោះវានឹងធ្វើឱ្យចំណាយអ្នកច្រើនជាងចំណូល។
សសរផ្ទះប្រេះ
នៅពេលដែលសសរផ្ទះអ្នកមានលក្ខណៈប្រេះបន្តិច ឬច្រើន ហើយអ្នកមិនជួសជុលវា នោះទេវតាទ្រព្យមិនចូលផ្ទះអ្នកទេ ប៉ុន្តែទេវតាក្របែរជាចូលទៅវិញ នោះអ្នកនឹងមិនងាយមានលុយចូលឡើយ។
ឆ្នាំងបាយខូច
មានអ្នកខ្លះនៅពេលដែលឆ្នាំងបាយខូច ឬចង្ក្រានខូចមិនហ៊ានបោះចោលឡើយ ប៉ុន្តែតើអ្នកដឹងទេថា វាអាចផ្តល់ផលអាក្រកដល់អ្នក ធ្វើឱ្យអ្នកបរាជ័យដោយងើបមិនរួច ហើយទេវតាទ្រព្យនឹងកាន់តែចៀសឆ្ងាយពីអ្នកបន្តិចម្តងៗ។
គ្រែដាក់ជាប់ជញ្ជាំង
មានផ្ទះអ្នកខ្លះព្រោះតែចង់សន្សំកន្លែង គ្រែគេងទាំង៣ជ្រុងរបស់គេគឺដាក់ជាប់ជញ្ជាំងទាំងអស់ នោះមានន័យថាទ្រព្យមិនអាចចូលបានឡើយ ដោយសារតែអ្នកឃុំកន្លែងទុកអស់ហើយ។
គ្រែនៅជិតបង្អួចពេក
នៅពេលដែលអ្នកដាក់គ្រែរបស់អ្នកជិតបង្ហួចពេក នោះវានឹងអាចប៉ះពាល់ដល់មុខរបរអ្នកបាន ម្យ៉ាងទៀតវាក៏អាចប៉ះពាល់ដល់ដំណេកអ្នកដែរ ដោយសារតែលឺសម្លេងឡាន និងម៉ូតូច្រើនពេក ប្រសិនជាអ្នកបើកបង្អួច វានឹងភាយផ្សែងទាំងនេះចូលមក នោះវានឹងប៉ះពាល់ដល់សុខភាពអ្នកខ្លាំងណាស់។
បន្ទប់គ្មានសណ្តាប់ធ្នាប់
នៅពេលដែលគ្រែអ្នកគ្មានសណ្តាប់ធ្នាប់ ហើយបន្ទប់មិនបានរៀបចំបានល្អ នោះសំណាងរបស់អ្នកនឹងមិនរកអ្នកទេ វានឹងនាំតែសំណាងអាក្រក់មករកអ្នកជានិច្ច ដូចនេះអ្នកគួរតែរៀបចំផ្ទះ និងបន្ទប់ឱ្យបានល្អ៕