ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
ឆ្នាំជូត ជាបុគ្គលមិនចេះច្រណែនជាមួយនឹងអ្នកដទៃទេ។ ជាពិសេស គេតែងតែប្រឹងប្រែង និងតស៊ូខ្លាំងក្នុងការងារ។ ជាហេតុដែលធ្វើឲ្យគេអាចទទួលបានផលដែលនឹកស្មានមិនដល់នោះឡើយ។ ដូចនេះ ប្រាក់ដែលគេទទួលបាន និងរកបានគឺច្រើនជាងអ្នកដទៃជានិច្ច។
ឆ្នាំមមី
ឆ្នាំមមី តាំងពីតូចដល់ធំ មានខួរក្បាលឆ្លាតខ្លាំងណាស់។ ជាពិសេស គេក៏ពូកែក្នុងការរកប្រាក់ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ គេមិនចេះជួបនឹងទុក្ខលំបាកនោះឡើយ។ ជាហេតុដែលធ្វើឲ្យក្រដាសប្រាក់ដែលគេទទួលបានគឺតែងតែច្រើនជាងអ្នកដទៃជានិច្ច មិនចេះតិចឡើយ។ ដូចនេះ ក្នុងដៃនឹងមានលុយរាប់ជានិច្ចតែម្តង។
ឆ្នាំខាល
ឆ្នាំខាល ជាមនុស្សដែលពូកែក្នុងការរកប្រាក់ខ្លាំងណាស់។ ជាពិសេស លុយតែងតែរត់មកក្បែរខ្លួនជានិច្ច។ មិនត្រឹមតែប៉ុណ្ណោះ មិនថាដើរដល់ណាទេគឺមានអ្នកតាមជួយជានិច្ច។ ដូចនេះ អ្នកនឹងមានលុយដែលចាយមិនចេះអស់ឡើយក្នុងមួយជីវិតនេះ៕