ការឈឺចាប់ពេលមកឈាមរដូវ គឺជាការឈឺចាប់កើតឡើងនៅត្រង់ត្រកៀក និងពោះ ។ ការឈឺចាប់ទាំងនេះជាទូទៅ គឺជាមូលហេតុនៃដំណើរមកឈាមរដូវ ហើយការឈឺចាប់នេះ មិនដូចគ្នាទៅនឹងរោគសញ្ញា មុនពេលមកឈាមរដូវទេ ។
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងទាំង៧ ដែលអ្នកមិនគួរធ្វើក្នុងពេលមករដូវ។ តើមានអ្វីខ្លះទៅ?
• ក្នុងពេលដែលអ្នកមករដូវ មិនគួរធ្វើការម៉ាស្សាត្រង់កន្លែងចង្កេះនោះឡើយ ព្រោះវាមិនត្រឹមតែធ្វើឲ្យចង្កេះរបស់អ្នកមិនបាត់ចុកឈឺនោះទេ វានឹងកាន់តែធ្វើឲ្យអ្នកចុកជាងនេះទៅទៀត ។
• ក្នុងពេលដែលអ្នកកំពុងមករដូវ មិនគួរច្រៀងដោយស្រែកខ្លាំងៗនោះទេ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់បំពង់កអ្នកខ្លាំងណាស់ ដោយអាចធ្វើឲ្យអ្នកបាត់សម្លេងបានដោយមិនដឹងខ្លួន។
• ក្នុងពេលដែលអ្នកមករដូវ មិនគួរប៉ូវខ្លាំងនោះទេ ព្រោះវាអាចពន្យារពេលរដូវអ្នកកាន់តែយូរបាន។ ដូចនេះ បើអ្នកចង់ប៉ូវទាល់តែមករួចចំនួនមួយអាទិត្យទើបអាចប៉ូវបាន។
• អ្នកមិនគួរស្លៀកខោតឹងពេកទេក្នុងពេលមករដូវ ព្រោះវាធ្វើឲ្យផ្នែកខាងក្រោមរបស់អ្នកពិបាកដកដង្ហើម ដោយធ្វើឲ្យងាយចូលមេរោគច្រើនណាស់ទៅក្នុងស្បូនរបស់អ្នក។
• អ្នកក៏មិនគួរពាក់ស្បែកជើងកែងក្នុងពេលមករដូវដែរ ព្រោះវាអាចធ្វើឲ្យអ្នកកាន់តែឈឺពោះខ្លាំង។ ដូចនេះ អ្នកគួរតែចៀសឲ្យឆ្ងាយពីស្បែកជើងកែងក្នុងពេលរដូវម្តងៗ។
• អ្នកក៏មិនគួរធ្វើការហាត់ប្រាណដោយប្រើចលនាខ្លាំងៗផងដែរ ព្រោះវាអាចធ្វើឲ្យស្បូនអ្នកកើតបញ្ហាបាន។ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងការធ្វើរឿងទាំងនេះក្នុងពេលមករដូវ ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នក។
ការឈឺចាប់ពេលមករដូវបណ្ដាលមក ពីសាច់ដុំរួមតូចដែលអាចច្របាច់បញ្ចេញចោលនូវឈាម និងធ្វើអោយ ស្រទាប់ កោសិការបេះចេញមកអាចនឹងធ្វើអោយមានការឈឺចាប់។ ហេតុដូចនេះហើយការសំរាកព្យាបាល ការឈឺ ចាប់ពេលមកឈាមរដូវនៅផ្ទះធ្វើអោយ សរសៃឈាមរីក និងធ្វើឱ្យសាច់ដុំបានធូរស្រាល ។