យើងតែងតែពាក្យមួយឃ្លាថា «ខ្ញុំកំពុងតែមានពោះវៀនអន់ ឬពោះវៀនធ្វើការអត់ស្រួលសោះ» ។ កាលពីមុនគេមិនដែលនិយាយរឿងនេះត្រង់ៗថាមកពីពោះវៀនទេ តែជាសញ្ញាបញ្ជាក់ថាទាក់ទងនឹងខួរក្បាលច្រើនជាង ហើយរឿងទាក់ទងពោះវៀនគឺតិចតួចទេ ប៉ុន្តែក្រោយមកគេក៏រកឃើញថា វាមានជាប់ទាក់ទងនឹងពោះវៀនច្រើនជាងវិញ ។
មុខងារដ៏សំខាន់របស់ពោះវៀនគឺរំលាយអាហារដែលយើងញ៉ាំ រហូតដល់បឺតស្រូបចូលទៅក្នុងចរន្តឈាម និងបញ្ចេញចោលតាមលាមក។ អង់ហ្ស៊ីម អ័រម៉ូន និងសារធាតុគីមីជាច្រើនដើរតួនាទីក្នុងការរំលាយអាហារ ហើយបើសិនជាអត់មានរបស់ទាំងនេះទេ វានឹងនាំឲ្យពោះវៀនមានសុខភាពកាន់តែចុះខ្សោយ ឬហៅថាខ្សោយពោះវៀន រហូតដល់បង្កជាបញ្ហាច្រើនដល់ការរំលាយអាហារបាន។ សុខភាពពោះវៀនល្អគឺសំខាន់ណាស់ដើម្បីឲ្យមានការរំលាយអាហារកាន់តែល្អ សម្រកទ្ងំន់ និងរស់នៅមានសុខភាពល្អ។ ខាងក្រោមនេះគឺជាអាហារមួយចំនួនដែលអាចជួយអ្នកពង្រឹងដល់សុខភាពពោះវៀនបាន ៖
១-យ៉ាអួរ ៖ នៅពេលយើងនិយាយអំពីពោះវៀនមានសុខភាពល្អ គឺមិនអាចចោលយ៉ាអួរបានឡើយ ព្រោះវាសម្បូរទៅដោយបាក់តេរីល្អៗដែលជំនួយដល់ការរំលាយអាហារ និងពង្រឹងដល់ការមានសុខភាពល្អ ដែលជួយដល់ដំណើរការណ៍រំលាយអាហារ និងរក្សាសុខភាពឲ្យនៅល្អ។ បើសិនជាអ្នកកំពុងតែមានបញ្ហាក្រពះមិនកិនតិចតួច យកល្អគួរតែបញ្ចូលយ៉ាអួរទៅក្នុងរបបអាហារផង។
២-ប្រេងអូលីវ ៖ ប្រេងអូលីវគឺជាប្រេងដែលផ្តល់សុខភាពល្អបំផុត ហើយក៏ត្រូវបានណែនាំដើម្បីប្រើជាប្រេងចម្អិនអាហារដើម្បីសុខភាពកាន់តែល្អដែរ។ ប្រេងអូលីវផ្ទុកទៅដោយអាស៊ីតខ្លាញ់ផ្តល់សុខភាព និង Polyphenols ដែលជួយដល់បាក់តេរីក្នុងពោះវៀនក្នុងការរំលាយអាហារ។ តាមការសិក្សាមួយចំនួនបានឲ្យដឹងថា ប្រេងអូលីវក៏ជួយបន្ថយការរលាកក្នុងពោះវៀនបានដែរ។
៣-បន្លែ និងផ្លែឈើសម្បូរជាតិសរសៃ ៖ បន្លែនិងផ្លែឈើបែបនេះអាចជួយដល់ការរំលាយអាហារ និងពង្រឹងដល់សុខភាពពោះវៀនបាន។ ជាតិសរសៃដើរតួនាទីជាអាហារសម្រាប់បាក់តេរីល្អក្នុងពោះវៀន ដូច្នេះវានឹងជួយដល់ការរំលាយអាហារបាន។ ការញ៉ាំអាហារសម្បូរជាតិសរសៃអាចជួយពង្រឹងដល់សុខភាពពោះវៀន។ បន្លែនិងផ្លែឈើភាគច្រើនសម្បូរទៅដោយជាតិសរសៃ និងគួរតែយកវាជាផ្នែកដ៏ទៀងទាត់មួយនៃរបបអាហារ។
៤-ខ្ទឹមស ៖ ខ្ទឹមសគឺជាគ្រឿងផ្សំធ្វើម្ហូបដ៏ពេញនិយមមួយសម្រាប់ផ្តល់ជាក្លិន និងរសជាតិ។ ខ្ទឹមសមានប្រយោជន៍ចំពោះសុខភាពច្រើនណាស់ដូចជា បំបាត់អាការៈនៃជំងឺផ្តាសាយ និងការក្អក ។ ខ្ទឹមសក៏អាចគ្រប់គ្រងបាក់តេរីបង្កគ្រោះថ្នាក់ក្នុងពោះវៀនកុំឲ្យធ្វើការខ្លាំង និងរក្សាតុល្យភាពផ្សិតក្នុងពោះវៀនថែមទៀត។
៥-ខ្ញី ៖ ខ្ញីគឺជាអាហារដ៏អស្ចារ្យមួយ ហើយក៏អាចប្រើសម្រាប់ព្យាបាលជំងឺបានច្រើនប្រភេទទៀត។ បញ្ហានៃការរំលាយអាហារ ជំងឺភ្តាសាយ ក្អក និងបញ្ហាផ្សេងៗទៀតក៏អាចព្យាបាលដោយប្រើខ្ញីនេះបានដែរ។ សម្រាប់សុខភាពពោះវៀន ខ្ញីគឺផ្តល់សុខភាពបានដោយសារតែវាជួយផ្តល់ភាពកាន់តែស្រួលលើការធ្វើចលនារបស់អាហារតាមផ្លូវក្រពះពោះវៀន។ វាក៏ជួយបង្កើនបាក់តេរីល្អៗក្នុងពោះវៀន និងជួយដល់ការរំលាយអាហារផង ៕