មានស្ថានភាពជាច្រើន រួមមានដូចជា ជំងឺលើសសម្ពាធឈាម, កម្រិតកូឡេស្តេរ៉ូលខ្ពស់ ឬ ជំងឺទឹក នោមផ្អែម គឺអាចនឹងបង្កើនឱកាសរបស់អ្នក ក្នុងការកើតមាននូវជំងឺគាំងបេះដូង ឬ ជំងឺដាច់សសៃឈាម ក្នុងខួរក្បាល។ អ្នកត្រូវចាត់វិធានការណ៍ ដូចខាងក្រោមនេះ ដើម្បីបន្ថយនូវឱកាសប្រឈមនឹបញ្ហាទាំង នេះ ។
១. ធ្វើការហាត់ប្រាណតិចតួច អោយបានជារៀងរាល់ថ្ងៃ
ការធ្វើលំហាត់ប្រាណ ក្នុងកម្រិតមធ្យម អាចជួយបន្ទាបនូវគ្រោះថ្នាក់ប្រឈមនឹង គាំងបេះដូងបាន ដល់ទៅ ៣០ ទៅ ៥០ភាគរយ។ ត្រូវការកំណត់គោលដៅអោយបានរយៈពេល ៣០នាទី នៃលំហាត់ប្រាណ ខាងក្រៅផ្ទះ យ៉ាងហោចណាស់ អោយបាន ៥ថ្ងៃ ក្នុង១សប្តាហ៍។ ហើយសម្រាប់ ២ថ្ងៃ ផ្សេងទៀត អ្នកអាចធ្វើការហ្វឹកហាត់នូវ ថាមពលរបស់សាច់ដុំ។ ប្រសិនបើវាច្រើនពេកសម្រាប់អ្នក នោះ អ្នកត្រូវធ្វើការបែងចែកវា ជាវគ្គខ្លីៗ និង បង្កើនពេលវេលានៃការហាត់របស់អ្នក។ អ្នកអាចចំណាយពេល ១៥នាទី សម្រាប់ធ្វើការដើរ នៅក្នុងពេលព្រឹក និង ១៥នាទីផ្សេងទៀត មុនពេលអ្នកទទួលទានអាហារ ពេលថ្ងៃត្រង់។
២. ត្រូវកណត់គោលដៅអោយសមហេតុផល ដើម្បីធ្វើការសម្រកទម្ងន់
ប្រសិនបើអ្នកលើសទម្ងន់ ឬ ធាត់ជ្រុល នោះអ្នកមិនចាំបាច់ ធ្វើអោយខ្លួនអ្នកស្គមស្តើង ដើម្បីកាត់ បន្ថយនូវ គ្រោះថ្នាក់ប្រឈមនឹង ជំងឺគាំងបេះដូង និង ជំងឺដាច់សសៃឈាមក្នុងខួរក្បាល។ ការសម្រក ទម្ងន់អោយបាន ៥ទៅ ១០ ភាគរយនៃទម្ងន់របស់អ្នក ដើម្បីធ្វើអោយកូឡេស្តេរ៉ូលរបស់អ្នក ប្រសើរឡើង និង បន្ថយនូវសម្ពាធឈាម និង កម្រិតជាតិស្ករក្នុងឈាម។
៣. លេបថ្នាំព្យាបាលជំងឺបេះដូងរបស់អ្នក
ការសិក្សាមួយបានរកឃើញថា ប្រជាជនអាមេរិកចំនួន ១៣០.០០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារតែពួកគេមិនបានលេបថ្នាំព្យាបាលជំងឺបេះដូង អោយបានដូចដែលអ្វីដែលគ្រូពេទ្យបានណែនាំ ។ ស្វែងរកនូវកត្តាអ្វី ដែលបង្អាក់ដល់ការលេបថ្នាំរបស់អ្នកអោយបានទៀងទាត់ មានដូចជា ផលរំខាន របស់វា, តម្លៃ ឬ ដោយសារតែអ្នកឧស្សាហ៍ភ្លេចលេបវាពេក ហើយត្រូវធ្វើការសាកសួរគ្រូពេទ្យដើម្បី ស្វែងរកជំនួយ។
៤. បរិភោគអាហារអោយបានត្រឹមត្រូវ
ការព្យាយាមដើម្បីទទួលអោយបាននូវ របបអាហារដែលប្រកបដោយសុខភាព គឺអាចបន្ថយនូវ គ្រោះថ្នាក់ប្រឈមនឹងជំងឺបេះដូង នេះបានដល់ទៅ ២៤ភាគរយ។ ត្រូវបំពេញនូវចានអាហាររបស់អ្នក ជាមួយនឹង បន្លែ, ផ្លែឈើ, គ្រាប់ធញ្ញជាតិ,ត្រី និង សាច់ដែលគ្មានខ្លាញ់ អោយបានផ្សេងៗគ្នា។
៥. ធ្វើការផឹកស្រា ប៉ុន្តែអ្នកមិនត្រូវផឹកវាច្រើនជ្រុលពេកនោះទេ
ប្រសិនបើអ្នកជាអ្នកផឹកស្រាពីមុនរួចមកហើយ ដំណឹងដ៏ល្អសម្រាប់អ្នកនោះគឺ មិនថាប្រេភេទស្រា នោះទេ គឺអាចជួយដល់បេះដូងរបស់អ្នក។ តែទោះជាយ៉ាងណាក្តី ការផឹកស្រាច្រើនជ្រុល គឺអាចបង្កើន គ្រោះថ្នាក់របស់អ្នកប្រឈមនឹង ជំងឺគាំងបេះដូង, ជំងឺដាច់សសៃឈាមបេះដូង។ ដើម្បីទទួលបាននូវ អត្ថប្រយោជន៍របស់វា ដោយមិនប្រឈមនឹងគ្រោះថ្នាក់របស់វា នោះអ្នកត្រូវធ្វើការកំណត់ នូវការផឹកវា អោយបានត្រឹមតែ ១កែវ ប្រសិនបើអ្នកជាស្ត្រី និង ត្រឹមតែ២កែវ ប្រសិនបើអ្នកជាបុរសនោះ ។
៦. ទទួលទានស៊ុកកូឡាតិចតួចបន្ថែម
ការសិក្សាជាច្រើនបានបង្ហាញថា មនុស្សដែលបានញុំាស៊ុកកូឡាច្រើនជាងម្តង ក្នុងមួយសប្តាហ៍ គឺអាច បន្ថយនូវគ្រោះថ្នាក់ប្រឈមនឹង ជំងឺបេះដូងស្ទើរតែបានដល់ ៤០ភាគរយ, ជំងឺទឹកនោមផ្អែម ប្រហែលជាបានដល់ ៣០ភាគរយ និង ជំងឺដាច់សសៃឈាមក្នុងខួរក្បាល បានប្រហែលជា ៣០ភាគរយ បានផងដែរ។ រហូតដល់ពេលដែល អ្នកស្រាវជ្រាវអាចធ្វើការកំណត់បាន នូវបរិមាណស៊ុកកូឡាដែល អាចជួយបន្ថយនូវគ្រោះថ្នាក់នេះបាន នោះអ្នកត្រូវតែធ្វើការកំណត់នូវ ការប្រើប្រាស់វា ក្នុងកម្រិតមួយ ទាបបានហើយ ដូច្នេះនោះគឺអ្នក នឹងមិនកើនទម្ងន់ និង ធ្វើអោយបេះដូងអ្នកធ្វើការច្រើនជាងមុននោះទេ ។
៧.អ្នកមិនត្រូវជក់បារីនោះទេ
ការជក់បារី គឺពិតជាបង្កើនគ្រោះថ្នាក់របស់អ្នកប្រឈមនឹងជំងឺគាំងបេះដូង និង ជំងឺដាច់សសៃឈាម ក្នុងខួរក្បាលបានយ៉ាងខ្លាំង។ ហើយអ្នក ក៏មិនចាំបាច់ត្រូវកា្លយខ្លួន ជាអ្នកដែលជក់វានោះដែរ។ ក្នុងមួយ ឆ្នាំៗ ប្រជាជនប្រមាណជា ៤៦.០០០នាក់ បានស្លាប់ដោយសារតែជំងឺបេះដូង ដែលទាក់ទងទៅនឹង ការបឺតស្រូបយកផ្សែងបារីនេះ ។
៨. ទៅអោយទន្តពេទ្យធ្វើការពិនិត្យធ្មេញរបស់អ្នក
ការទៅអោយគ្រូពេទ្យធ្មេញ ធ្វើការកោសសម្អាតកំបោរ និង លាងធ្មេញអោយបានស្អាតល្អ ជារៀង រាល់៦ខែម្តង គឺអាចបន្ថយនូវការប្រឈមនឹងជំងឺគាំងបេះដូង បានដល់ ២៤ភាគរយ និង ជំងឺដាច់សសៃ ឈាមក្នុងខួរក្បាលបានដល់ ១៣ភាគរយ។ ទន្តពេទ្យអាចនឹង សម្គាល់បាននូវសញ្ញានៃជំងឺបេះដូង មានដូចជា ហើមអញ្ចាញធ្មេញ ឬ ការសណ្តកធ្មេញ។ វាក៏អាចជួយអោយអ្នក ឆាប់ទទួលបាននូវការ ព្យាបាលដ៏ត្រឹមត្រូវផងដែរ។
៩. យកចិត្តទុកដាក់ចំពោះរោគសញ្ញារបស់អ្នក និង ប្រាប់ទៅកាន់គ្រូពេទ្យរបស់អ្នក
អ្នកមិនត្រូវរំពឹងទុកថា រោគសញ្ញាទាំងនេះរបស់អ្នក នឹងបាត់ទៅវិញដោយខ្លួនវានោះទេ។ អ្នកត្រូវធ្វើការណាត់ជួបជាមួយ នឹងគ្រូពេទ្យ ប្រសិនបើអ្នកសម្គាល់ឃើញនូវ សញ្ញាមិនធម្មតាណាមួយ ដូចជា ដកដង្ហើមខ្លីៗ, មានបម្រែបម្រួលចំពោះចង្វាក់បេះដូង ឬ មានការអស់កម្លាំងខ្លាំង។ វាមាននូវវិធីជាច្រើន ដែលគ្រូពេទ្យអាចធ្វើបាន ដើម្បីព្យាបាលនូវបញ្ហារបស់បេះដូងទាំងនេះ នៅពេលណាដែលអ្នកបាន ស្នើរសុំជំនួយនោះ ៕