ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
បុគ្គលឆ្នាំជូត ជាមនុស្សដែលឆ្លាត ព្រមទាំងធ្វើអ្វីក៏ម៉ត់ចត់ដែរ។ អាយុដែលគេអាចក្លាយជាអ្នកមានគឺអាយុ២៨ ៣៦ ឬ៤៣ ជាពេលវេលាដែលផ្លូវទ្រព្យគេអាចបើកធំ។ ប៉ុន្តែគេមានចរិតដែលឆាប់អន្ទះសារ។ បើគេអាចកែចរិតនេះចោក នោះនឹងអាចក្លាយជាអ្នកមានបានលឿនជាងការរំពឹងទៅទៀត។
ឆ្នាំម្សាញ់
បុគ្គលឆ្នាំម្សាញ់ មានគំនិតជាអ្នករកស៊ី ហើយក៏មានវាសនាដែលងាយជោគជ័យដែរ។ ជាហេតុដែលអាចធ្វើឲ្យគេអាចប្រមូលទ្រព្យចូលមក ធ្វើឲ្យគេអាចក្លាយជាអ្នកមានក្នុងរយៈពេលខ្លីបាន។ ដូចនេះ ជីវភាពដែលលំបាកនឹងអាចឃ្លាតឆ្ងាយពីគេបានទាំងស្រុងតែម្តង។
ឆ្នាំរកា
បុគ្គលឆ្នាំរកា មានកត្តញ្ញូតាធម៌ ព្រមទាំងមានគំនិតដែលឆ្លាត ធ្វើឲ្យក្នុងជីវិតរបស់គេមិនខ្វះលុយចាយឡើយ។ ជាពិសេស មានថ្ងៃណាមួយ ហុងស៊ុយគេនឹងល្អខ្លាំង ធ្វើឲ្យទ្រព្យកាន់តែច្រើនអាចចូលមកក្នុងជីវិតគេបាន។ ដូចនេះ ការចាយវាយនឹងមិនមែនជាបញ្ហាធំសម្រាប់គេទៀតទេ៕