ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើអាចទទួលបានក្រោយរៀបការរួច។ តើមានអ្វីខ្លះទៅ?
ឆ្នាំមមែ និងមមី
ឆ្នាំពីរនេះបើរៀបការជាមួយគ្នា ថ្វីត្បិតតែមានជម្លោះ ប៉ុន្តែមិនកើតរឿងធំទេ ថែមទាំងអាចរស់នៅចុះសម្រុងគ្នាច្រើនទៀតផង។ ជាពិសេស ពេលដែលមានលុយរាប់ នឹងអាចរាប់ជាមួយគ្នា ហើយពេលលំបាកក៏អាចពុះពារជាមួយគ្នាដែរ។
ឆ្នាំខាល និងកុរ
ឆ្នាំទាំងពីរនេះ បើរៀបការជាមួយគ្នារួច មិនងាយបោះបង់ចោលគ្នាឡើយ។ ជាពិសេស មានរឿងជាច្រើនទោះមិននិយាយចេញមកក៏យល់ពីគ្នាដែរ។ ជាហេតុដែលធ្វើឲ្យអ្នកទាំងពីរអាចចំណេញបានប្រាក់ធំជាមួយគ្នា អង្គុយរាប់ជាមួយគ្នាតែម្តង។
ឆ្នាំមមី និងវក
អ្នកទាំងពីរនេះរៀបការជាមួយគ្នារួច នឹងមានគំនិតប្រហាក់ប្រហែលគ្នា ដោយអាចរស់នៅចុះសម្រុងនឹងគ្នាបាន។ ទោះបីជាលំបាក ក៏មិនសូវឈ្លោះគ្នាដែរ។ ជាពិសេស ពេលរកបានលុយ នឹងអាចចាយជាមួយគ្នា៕