ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្រង់មុខរបស់នារីដែលអាចនាំសំណាងធំជូនស្វាមី។ តើមានអ្វីខ្លះទៅ?
- នារីដែលមានថ្ងាសប៉ោងណែនខ្លាំង ជាប្រពន្ធដែលអាចនាំទ្រព្យធំមកក្បែរខ្លួនប្តីរបស់ខ្លួន។ ជាពិសេស គេជាបុគ្គលដែលឆ្លាត ថែមទាំងមានចិត្តទូលាយផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ក៏ពូកែក្នុងការដោះស្រាយបញ្ហាផងដែរ។
- មនុស្សស្រីដែលមានភ្នែកមូល ហើយពោរពេញទៅដោយពន្លឺក្នុងភ្នែក ក្រោយរៀបការរួច នឹងនាំសំណាងធំណាស់ជូនស្វាមី។ ជាពិសេស គេក៏អាចបំពេញការងារគ្រប់យ៉ាងបានល្អផងដែរ។
- នារីដែលមានបបូរមាត់លើស្រួច ជាមនុស្សស្រីដែលមានអាយុវែង ថែមទាំងមានលាភច្រើន។ ជាពិសេស គេក៏អាចរកបានប្តីល្អ ហើយអាចនាំលុយធំជូនស្វាមីផងដែរ។
មនុស្សស្រីដែលមានមុខមូល ហើយថ្ពាល់ណែន ជាបុគ្គលដែលមានចិត្តល្អ។ ជាពិសេស ក្រោយរៀបការរួច គេក៏អាចរស់នៅយ៉ាងចុះសម្រុងជាមួយនឹងស្វាមីផងដែរ ដោយមិនសូវកើតមានជម្លោះនោះទេ។ ជាហេតុដែលធ្វើឲ្យមានទ្រព្យច្រើនណាស់ចូលមក៕