ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំកុរ
មនុស្សស្រីដែលកើតក្នុងឆ្នាំកុរ ក្រោយរៀបការរួច នឹងក្លាយជាប្រពន្ធដែលមិនធ្វើឲ្យស្វាមីខ្វាយខ្វល់ចិត្តឡើយ ដោយគេរៀបចំផ្ទះយ៉ាងស្អាត។ ជាពិសេស គេនឹងជួយពីក្រោយប្តី ដោយធ្វើឲ្យគេអាចជោគជ័យខ្លាំងក្នុងមុខរបរ និងការងារ។
ឆ្នាំថោះ
នារីដែលកើតក្នុងឆ្នាំថោះ មានចរិតទន់ភ្លន់ ថែមទាំងមានចិត្តល្អ។ ក្រោយពេលដែលរៀបការរួច គេនឹងក្លាយជាប្រពន្ធដែលល្អ មិនធ្វើឲ្យប្តីពិបាកព្រោះរឿងគេទេ។ ជាពិសេស គេអាចកាន់ដៃគ្នាពុះពារគ្រប់ឧបសគ្គជាមួយគ្នាតែម្តង។
ឆ្នាំរោង
មនុស្សស្រីដែលកើតក្នុងឆ្នាំរោង ក្រោយរៀបការរួច នឹងធ្វើឲ្យគ្រួសារគេរីកចម្រើនខ្លាំង។ ជាពិសេស គេនឹងពឹងលើស្វាមីទាំងស្រុងនោះទេ ដោយមានសមត្ថភាពក្នុងការរកលុយមកសន្សំជាមួយគ្នាផងដែរ៕