ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំកុរ
នារីដែលកើតក្នុងឆ្នាំកុរ នឹងអាចទទួលបានការថែរក្សាខ្ពស់ណាស់ពីទេវតាទ្រព្យ។ ជាពិសេស ក្នុងខែ៩ លាភអ្នកនឹងឡើងខ្ពស់ជាបន្តបន្ទាប់គ្នា។ ជាហេតុដែលធ្វើឲ្យអ្នកអាចទទួលបានទ្រព្យមួយផ្នែកធំចូលមក។ មិនត្រឹមតែប៉ុណ្ណោះ ឃ្លាំងលុយរបស់អ្នកក៏ណែនទៅដោយក្រដាសប្រាក់ផងដែរ។ ដូចនេះ អ្នកនឹងមិនជួបនឹងបញ្ហាខ្វះខាតទៀតនោះឡើយ។
ឆ្នាំរកា
មនុស្សស្រីដែលកើតក្នុងឆ្នាំរកា ក្នុងខែក្រោយនឹងអាចឡើងទាំងឋានៈ និងប្រាក់ខែ។ ជាពិសេស អ្នកក៏អាចចំណេញបានក្រដាសប្រាក់គ្រប់បែបយ៉ាងផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ហុងស៊ុយអ្នកនឹងឡើងខ្ពស់ណាស់។ ជាហេតុដែលធ្វើឲ្យអ្នកមានប្រាក់រាប់មិនចេះដឹងតួលេខសោះ។ ដូចនេះ អ្នកនឹងមិនរស់ដោយមើលទឹកមុខនរណាទៀតនោះទេ។
ឆ្នាំឆ្លូវ
នារីដែលកើតក្នុងឆ្នាំឆ្លូវ ក្នុងខែថ្មីនេះ នឹងអាចទទួលបានការស្រឡាញ់ពេញចិត្តពីចៅហ្វាយនាយ។ ជាពិសេស ក៏អាចសម្រេចបានផែនការធំផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ការបណ្តាក់ទុនទាំងឡាយក៏អាចបានផលផងដែរ។ ដូចនេះ មិនថាអ្នកចង់បានអ្វីទេ នឹងអាចទទួលបានទាំងអស់តែម្តង។
ឆ្នាំថោះ
មនុស្សស្រីដែលកើតក្នុងឆ្នាំថោះ ក្នុងខែ៩នេះ នឹងអាចឈ្នះបានរង្វាន់ធំគ្រប់ពេល។ ជាពិសេស ក៏មានរឿងល្អជិតចូលមកផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ កាបូបលុយនឹងប៉ោងទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។ ជាហេតុដែលធ្វើឲ្យអ្នកគ្មានពេលសម្រាកសោះ ហើយរាប់យ៉ាងណាក៏មិនដឹងតួលេខ ព្រោះលុយច្រើនពេក។
ឆ្នាំជូត
នារីដែលកើតក្នុងឆ្នាំជូត មានខួរក្បាលវៃឆ្លាត ហើយក៏មានចិត្តល្អិតល្អន់ផងដែរ។ ជាពិសេស ក្នុងខែ៩នេះ មិនថាឧបសគ្គធំ ឬតូចទេ គឺអាចឆ្លងផុតទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏អាចរកឃើញផ្លូវក្នុងការកើបបានប្រាក់តូចធំផងដែរ។ ដូចនេះ អ្នកនឹងមិនក្លាយជាមនុស្សដែលខ្វះលុយចាយទៀតទេ៕