ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំកុរ
កូនដែលកើតក្នុងឆ្នាំកុរ តែងតែនាំភាពស្រស់ស្រាយជូនអ្នកផ្ទះជានិច្ច។ ជាពិសេស គេក៏អាចនាំលាភធំជូនប៉ាម៉ាក់ផងដែរ ដោយធ្វើឲ្យពួកគាត់រស់នៅដោយគ្មានទុក្ខកង្វល់ឡើយ។ មិនត្រឹមតែប៉ុណ្ណោះ មុខរបរក៏រីកចម្រើនមិនគួរឲ្យជឿផងដែរ។ ជាហេតុដែលធ្វើឲ្យប្រាក់ចំណេញដែលចូលមកគឺមិនចេះអស់នោះទេ។
ឆ្នាំរោង
កូនដែលកើតក្នុងឆ្នាំរោង មានចរិតដែលរសរវើកខ្លាំង ថែមទាំងឆ្លាតទៀតផង។ ជាពិសេស គេក៏ជាទេវតាទ្រព្យតូចរបស់អ្នកផ្ទះផងដែរ។ ជាហេតុដែលធ្វើឲ្យប៉ាម៉ាក់កើបប្រាក់មិនចេះអស់សោះក្នុងពេលដែលគេចេញពីពោះម៉ាក់ៗ។ ដូចនេះ គ្រួសារទាំងមូលនឹងអាចរស់ក្នុងជីវភាពដែលអ្នកដទៃស្ងើចសរសើរជាខ្លាំង។
ឆ្នាំខាល
កូនដែលកើតក្នុងឆ្នាំខាល មានប្រាជ្ញាដែលឆ្លាតខ្លាំងណាស់។ ជាពិសេស គេប្រៀបដូចជាព្រះអាទិត្យតូចចាំបំភ្លឺអ្នកផ្ទះអញ្ចឹង។ ជាហេតុដែលធ្វើឲ្យការងារ និងមុខរបរគឺរីកចម្រើនខ្លាំងណាស់។ មិនត្រឹមតែប៉ុណ្ណោះ មិនថាធ្វើអ្វីទេគឺអាចទទួលបានជោគជ័យទាំងអស់។ ដូចនេះ អ្នកផ្ទះនឹងមិនមានទុក្ខកង្វល់រឿងប្រាក់ទៀតទេ៕