ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើ២ប្រភេទដែលធ្វើឲ្យអ្នកចាស់មុនអាយុ។ តើមានអ្វីខ្លះទៅ?
- ផ្លែស្វាយ អ្នកមិនគួរពិសារច្រើនឡើយ ព្រោះក្នុងនោះមានផ្ទុកសារធាតុស្ករខ្ពស់ ដោយអាចធ្វើឲ្យប៉ះពាល់ដល់ស្បែករបស់អ្នកខ្លាំងណាស់ ធ្វើឲ្យស្បែកអ្នកអាចចាស់មុនអាយុបាន។
- ផ្លែធុរ៉េន ក្រោយពេលដែលនារីបរិភោគច្រើនពេក មិនត្រឹមតែធ្វើឲ្យអ្នកធាត់ សារធាតុស្ករក្នុងរាងកាយឡើងខ្ពស់ ថែមទាំងធ្វើឲ្យប៉ះពាល់ដល់ស្បែករបស់អ្នក និងសុខភាពអ្នកផងដែរ ដោយអាចធ្វើឲ្យអ្នកកើតមានអាការៈក្តៅក្នុងបាន។ ដូចនេះ ផ្លែឈើ២នេះ អ្នកគួរតែប្រយ័ត្នក្នុងការពិសារ ទើបមិនបំផ្លាញស្បែក និងសុខភាពអ្នក៕