ការស្រាវជ្រាវថ្មីៗបានបង្ហាញថា ថ្នាំដែលត្រូវបានគេប្រើជាទូទៅក្នុងការគ្រប់គ្រងជំងឺហឺត អាចបង្កើន ហានិភ័យនៃបញ្ហានៃការគេងធ្ងន់ធ្ងរក្នុងចំនោមមនុស្សមួយចំនួន។
វេជ្ជបណ្ឌិត មីហាឡា ថេអូដូរ៉េស្គុយ (Mihaela Teodorescu) ជាសាស្ត្រាចារ្យខាងផ្នែក វេជ្ជសាស្ត្រនៅសាកល វិទ្យាល័យវេជ្ជសាស្ត្រ Wisconsin បាននិយាយថា ថ្នាំ corticosteroids ដែលប្រើដោយការហឺតអាចជម្រុញអោយមានការគេងមិនដកដង្ហើមក្នុងចំនោមអ្នកជំងឺហឺត។

Teodorescu បានសម្រេចចិត្តស្រាវជ្រាវពីឥទ្ធិពលនៃថ្នាំ corticosteroids ក្រោយពីគាត់បានរកឃើញថា ការគេងមិនដកដង្ហើម គឺងាយកើតមានក្នុងចំនោមអ្នកដែលមានជំងឺហឺតធ្ងន់ធ្ងរ។
ការស្រាវជ្រាវត្រូវបានចេញផ្សាយនៅក្នុង Journal of Clinical Sleep Medicine។
គាត់បាននិយាយថា ប្រសិនបើអ្នកដែលមានជំងឺហឺត ត្រូវបានគេប្រាប់ថា ពួកគេស្រមុក, ពួកគេគួរតែទៅជួបនឹងគ្រូពេទ្យអំពីភាពដែលអាចទៅរួចនៃការគេងមិនដកដង្ហើមនេះ៕