ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរយៈពេលដែលអ្នកអាចងូតទឹកបានក្រោយពេលបាយរួច។ តើមានអ្វីខ្លះទៅ?
ជាធម្មតា ក្រោយពេលដែលពិសារបាយរួចចន្លោះពីកន្លះម៉ោងដល់មួយម៉ោង អ្នកអាចងូតទឹកបានហើយ។ នេះក៏ព្រោះតែក្រោយពេលញ៉ាំបាយរួច ឈាមទាំងឡាយក្នុងរាងកាយត្រូវការប្រមូលផ្តុំគ្នានៅត្រង់ប្រព័ន្ធរំលាយអាហារដើម្បីជួយរំលាយបានល្អ។ ប៉ុន្តែបើអ្នកងូតទឹកភ្លាមក្រោយទើបតែបរិភោគបាយឆ្អែត ជាពិសេសងូតទឹកក្តៅ នោះឈាមទាំងឡាយនឹងហូរទៅផ្គត់ផ្គង់ស្បែកច្រើនជាង ដោយធ្វើឲ្យប្រព័ន្ធរំលាយអាហាររបស់អ្នកដំណើរការមិនបានល្អនោះទេ។ ជាហេតុដែលធ្វើឲ្យក្រពះ និងពោះវៀនប្រឈមនឹងគ្រោះថ្នាក់។ ប៉ុន្តែរយៈពេលនេះក៏មិនប្រាកដថាត្រូវសម្រាប់បុគ្គលគ្រប់រូបនោះដែរ។ ប្រសិនជាអ្នកមានអារម្មណ៍ថាឆ្អែតខ្លាំង អ្នកក៏អាចពន្យារពេលងូតទឹកទៅតាមនោះដែរ៕